រូប​ប្រធានាធិបតី​ក្រូអាត​ស្លៀក​ប៊ីគីនី ដែល​កំពុង​ល្បី ជា​រូប​ពិត ឬ​យ៉ាង​ណា?

  • 2018-07-17 06:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ក្រូអាត​អាច​ឡើង​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ពិភពលោក​បាន​នាំ​គ្នា​ងាក​មក​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​ប្រទេស​តូច​មួយ​នេះ។ ក្នុង​នោះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ផង​ដែរ​ទៅ​លើ​លោក​ស្រី​ប្រធានាធិបតី​ក្រូអាត Kolinda Grabar Kitarovic ជា​ពិសេស​រឿង​ស្លៀក​ឈុត​ប៊ីគីនី​នៅ​លើ​ឆ្នេរ​សមុទ្រ។ តើ​នេះ​ជា​រូប​ពិត​របស់​លោក​ស្រី Kolinda មែន​ឬ​ទេ?

បើ​យោង​តាម​សារព័ត៌មាន Catchnews បាន​ទម្លាយ​ឲ្យ​ដឹង​ថា បើ​តាម​ពិត​ទៅ រូប​ស្ត្រី​ដែល​ស្លៀក​ឈុត​ប៊ីគីនី​នេះ គឺ​ជា​តារា​ម៉ូឌែល​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Coco Austin ដែល​ជា​ភរិយា​តារា​រ៉េប Ice T។ ប្រភព​ដដែល​នេះ បញ្ជាក់​ថា រូប​ទាំង​អស់​នេះ​របស់ Coco ធ្លាប់​ល្បី​លើ​បណ្ដាញ​សង្គម​ម្ដង​រួច​មក​ហើយ​កាល​ពី​២​ឆ្នាំ​មុន។

សូម​បញ្ជាក់​ថា លោក​ស្រី​ប្រធានាធិបតី​ក្រូអាត​វ័យ​៥០​ឆ្នាំ ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​ជា​ច្រើន​លើក​មក​ហើយ​នា​ពេល​កន្លង​ទៅ។ តួ​យ៉ាង កាល​ពី​១០​ឆ្នាំ​មុន លោក​ស្រី Kolinda ត្រូវ​បាន​ទស្សនាវដ្ដី​មួយ​នៅ​ស៊ែប៊ី ចុះ​ផ្សាយ​ថា​បាន​សម្ដែង​នៅ​ក្នុង​រឿង​អាសអាភាស។ ប៉ុន្តែ​ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង ដោយ​ការ​ពិត​តួ​សម្ដែង​នៅ​ក្នុង​រឿង​ក្ដៅ​សាច់​នោះ​គឺ​ជា​តារា​ស្រី​ម្នាក់​ឈ្មោះ Diamond Foxxx មិន​មែន​ជា​លោក​ស្រី Kolinda ទេ។

លោក​ស្រី Kolinda គឺ​ប្រធានាធិបតី​វ័យ​ក្មេង​បំផុត​នៅ​ក្នុង​ប្រទេស​ក្រូអាត ហើយ​ថែម​ទាំង​ជា​ស្ត្រី​ម្នាក់​គត់ ដែល​អាច​កាន់​តំណែង​កំពូល​នេះ​បាន។ មុន​ឡើង​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៥ លោក​ស្រី​គឺ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ក្រូអាត៕

ប្រភព៖ indiatoday | CatchNews ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;