ចំនួន​ទិញ​រថយន្ត​នៅ​ប្រទេស​ថៃ មាន​កើន​ឡើង​ជា​បន្តបន្ទាប់

  • 2018-07-18 04:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​សហព័ន្ធ​ឧស្សាហកម្ម​ថៃ​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ការ​លក់​រថយន្ត​ក្នុង​ប្រទេស​ថៃ នៅ​អំឡុង​ខែ​មិថុនា​កន្លង​ទៅ មាន​ចំនួន​សរុប ៨៧៨៥៤​គ្រឿង កើន​ឡើង ២៥,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៧។ កំណើន​នេះ បាន​បន្ត​ហក់​ឡើង​ពី​ខែ​ឧសភា ដែល​​មាន​ការ​លក់​រថយន្ត​កើន​ឡើង​ចំនួន ២៧,៩%។

ប្រភព​ដដែល បាន​បញ្ជាក់​ថា កត្តា​ជំរុញ​ការ​លក់​រថយន្ត​នៅ​ថៃ មាន​ដូចជា ការ​បញ្ចេញ​ម៉ូឌែល​រថយន្ត​ថ្មីៗ ការ​វិនិយោគ​ច្រើន​ទៅ​លើ​វិស័យ​សាធារណៈ​និង​ឯកជន និង​ភាព​រឹងមាំ​នៃ​ការ​នាំ​ចេញ​នាំ​ចូល​រថយន្ត​នៅ​ក្នុង​ប្រទេស។

គួរ​បញ្ជាក់​ថា ថៃ​គឺ​ជា​ទីតាំង​ផលិត​រថយន្ត​ប្រចាំ​​តំបន់ និង​ជា​មូលដ្ឋាន​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ក្រុមហ៊ុន​រថយន្ត​ធំៗ​បំផុត​នៅ​លើ​ពិភពលោក៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;