ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​សំរោង ត្រូវ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​ហើយ

  • 2018-07-19 04:21:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ទឹកជំនន់​នៅ​ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​ស្ពាន​សំរោង (គម ១១៦) ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះសីហនុ បាន​ស្រក​ផុត​ស្ពាន និង​ផ្លូវ​ជាតិ​ទាំងស្រុង​ហើយ ។ អាជ្ញាធរ បាន​អនុញ្ញាត​ឲ្យ​រថយន្ត​តូចៗ ធ្វើ​ចរាចរណ៍​ឡើងវិញ។

សូម​ជម្រាប​ថា ចំណុច​ស្ពាន​សំរោង ត្រូវ​អាជ្ញាធរ​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​មក​ម្ល៉េះ​៕

រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម

អត្ថបទទាក់ទង ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះ​អាសន្ន​ហើយ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;