Xiaomi ចេញ​ស្មាតហ្វូន​ថ្មី​អេក្រង់ ៦,៩​អ៊ីញ តម្លៃ​តែ​ជាង ២០០​ដុល្លារ

  • 2018-07-19 09:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន Xiaomi Mi Max 3 ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។ វា​ជា​ស្មាតហ្វូន​មាន​អេក្រង់​ធំ ៦,៩​អ៊ីញ កម្រិត Full HD សមាមាត្រ 18:9 និង​ថាមពល​ថ្ម​ទំហំ 5500mAh។

Xiaomi Mi Max 3/ រូបភាព៖ GSMArena

កម្លាំង​ម៉ាស៊ីន Mi Max 3 រត់​ដោយ​បន្ទះ​ឈីប Snapdragon 636 ប្រភេទ octa-core CPU ល្បឿន 1.8GHz។ កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ មាន​ទំហំ 12 MP (f/1.9, 1.4μm, dual pixel PDAF) + 5 MP (depth sensor) ឯ​ខាង​មុខ​វិញ​ទំហំ 8MP f/2.0។ ប្រព័ន្ធ​ប្រតិបត្តិការ Mi Max 3 ប្រើ Android 8.1 ស្រោប​ខ្លួន​ដោយ MIUI 9.5 របស់ Xiaomi ផ្ទាល់។ មុខងារ​ពិសេស​មួយ​ចំនួន​មាន​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI) ដូចជា ការ​សម្គាល់​ប្លង់​ថត ការ​ដោះ​សោ​ដោយ​ប្រើ​មុខ ការ​ថត Selfie និង​មុខងារ​ជំនួយ​ជា​សំឡេង ជា​ដើម។

Mi Max 3 នឹង​ត្រូវ​ដាក់​លក់​ជា​២​ជម្រើស​គឺ RAM ទំហំ 4GB + ទំហំ​ផ្ទុក​ទិន្នន័យ 64GB តម្លៃ ២៥២​ដុល្លារ និង RAM 6GB + អង្គ​ផ្ទុក​ទិន្នន័យ 128GB តម្លៃ ៣០០​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

;