លោក ត្រាំ គ្រោង​អញ្ជើញ​លោកពូទីន​ទៅ​កាន់​ទីក្រុងវ៉ាស៊ីនតោន​

  • 2018-07-20 02:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​នាំ​ពាក្យ​សេតវិមាន​អាមេរិក លោក​ស្រី Sarah Sanders  បាន​សរសេរ​នៅ​ក្នុង​ Twitter កាល​ពី​ថ្ងៃ​១៩ ​កក្កដា ឆ្នាំ​២០១៨ ​ម្សិល​មិញ​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិ លោក​ John Bolton ឲ្យ​អញ្ជើញ​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាាឌីមៀ​​ ពូទីន ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន នា​រដូវ​ស្លឹកឈើ​ជ្រុះ (ចាប់ពីថ្ងៃទី២២ កញ្ញា ទៅដល់ថ្ងៃទី២១ ធ្នូ) ឆ្នាំ​២០១៨នេះ។

លោកស្រី Sarah ថ្លែង​នាពេល​កន្លង​មក។ រូបថត៖ Reuters
លោក​ស្រី Sarah បាន​បន្ត​ថា លោក​ត្រាំ បាន​យល់​ព្រម​បន្ត​​កិច្ចពិភាក្សា​កម្រិត​ការងារ​បន្តបន្ទាប់​ទៀត រវាង​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ប្រទេស​ទាំង​២។

គួរ​រម្លឹក​ថា លោក ត្រាំ និង​លោក ពូទីន កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨ កន្លង​ទៅ បាន​ជួប​ចរចា​គ្នា​ជា​លើក​ដំបូង ក្នុង​ជំនួប​កំពូល នា​ក្រុង Helsinki ប្រទេស​ហ្វាំងឡង់៕

អត្ថបទទាក់ទង៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;