អភិបាល​ខេត្ត​កោះកុង ត្រៀម​កោះហៅ​ភាគី​ពាក់ព័ន្ធ មក​បំភ្លឺ​រឿង​ខូចខាត​សណ្ឋាគារ​បណ្តែតទឹក​នៅ​តាតៃ

  • 2018-07-25 05:02:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Sabay នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែកក្កដានេះថា លោកស្រី នឹង​​កោះ​ហៅ​ក្រុមហ៊ុន​វារី​អគ្គិសនី​ស្ទឹង​តាតៃ​ និងម្ចាស់​សណ្ឋាគារ​អណ្ដែត​​ទឹក​ 4 Rivers ដើម្បី​បើក​​កិច្ច​ប្រជុំ​រក​ដំណោះ​ស្រាយ ក្រោយ​​សណ្ឋាគារអណ្ដែត​ទឹកដ៏​ល្បី​មួយនេះ បាន​ទទួល​រង​ការ​ខូចខាត នៅ​ពេលក្រុមហ៊ុន​វារី​អគ្គិសនី​ស្ទឹងតាតៃ បាន​បើក​ទ្វារ​ទឹក​ កាលពី​ថ្ងៃ​ទី១៧ ខែកក្កដា​កន្លងទៅ។

ផ្នែក​ខ្លះ​នៃ​សណ្ឋាគារបណ្ដែត​ទឹក 4 Rivers រង​ការ​ខូចខាត

អភិបាល​ខេត្ត​កោះកុង​បន្ត​ថា លោកស្រី​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​លម្អិត​អំពី​ការ​បើក​ទ្វារ​ទឹក​របស់​ក្រុមហ៊ុន​វារីអគ្គិសនី​ស្ទឹង​តាតៃ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​លោកស្រី​បាន​ទទួល​បាន​ព័ត៌មាន​ថា សណ្ឋាគារ​អណ្ដែត​ទឹក 4 Rivers បាន​រង​ការ​ខូច​ខាត​ជា​ខ្លាំង ដោយសារ​រលក​ធំៗ​បាន​បុក​ ក្រោយ​ក្រុមហ៊ុន​វារី​អគ្គិសនី​ខាង​លើ​បាន​ទ្វារ​ទឹក។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង

ដោយ​ឡែក​ លោក VALENTIN PAWLIK ម្ចាស់​សណ្ឋាគារ​អណ្ដែត​ទឹក 4 Rivers បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃទី២៣ ខែកក្កដាថា សណ្ឋាគារអណ្តែតទឹក 4 Rivers ត្រូវបានបំផ្លាញដោយសារ​ទឹកបាន​ឡើងខ្លាំងភ្លាមៗ កាលពីព្រឹក​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ដោយសារ​ក្រុមហ៊ុនវារី​អគ្គិសនីស្ទឹងតាតៃ បើក​ទ្វារទឹកនៃអាងស្តុកទឹករបស់ខ្លួន ដោយ​មិន​បាន​ជូន​ដំណឹង​ជាមុន។

ចំណែក​​អ្នក​គ្រប់គ្រង​នៅ​ក្រុមហ៊ុន​វារី​អគ្គិសនីស្ទឹងតាតៃ ​បានឆ្លើយតប​ថា ​ទឹក​ដែល​ហូរ​មក​បុក​សណ្ឋាគារ 4 Rivers គឺ​មក​ពី​២ប្រភព គឺទី១ ទឹក​ពី​វារី​អគ្គិសនី​ស្ទឹងតាតៃ និង​មួយទៀត គឺ​មក​ពី​តំបន់​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​វារី​អគ្គិសនី។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ 4 Rivers៕

សណ្ឋាគារ​អណ្ដែត​ទឹក 4 Rivers ពេល​មិន​ទាន់​រង​ការ​ខូចខាត

រូបភាពផ្ដល់ឲ្យ

ប្រភព៖ Sabay News អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

;