Ronaldo បង្ហោះ​លើ Instagram ម្ដង រក​លុយ​បាន​ប៉ុន្មាន​?

  • 2018-07-26 02:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ក្រុមហ៊ុន​វិភាគ Hopper HQ បាន​ឲ្យដឹង​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo រក​ចំណូល​បាន​ប្រហែល ៧៥​ម៉ឺន​ដុល្លារ ក្នុង​ការ​បង្ហោះ​រូបចំនួន​១​លើក​នៅ​លើ​បណ្ដាញ​សង្គម Instagram ។ ការ​បង្ហោះ​រូបរបស់​អត្តពលិក​ល្បី​ៗ គឺ​សុទ្ធតែ​មាន​អ្នកឧបត្ថម្ភ​ទាំង​អស់​។

បច្ចុប្បន្ន កីឡាករ​របស់​ក្លឹប​បាល់ទាត់ Juventus (Ronaldo) កំពុង​មាន​អ្នក​ចុច Follow ក្នុង Instagram ចំនួន​ជាង ១៣៦​លាន​នាក់ ពោលគឺ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១ ដែល​ជា​គណនី​មាន​ការ​ចុច Follow ច្រើន​បំផុត​ក្នុងចំណោមអត្តពលិក​។

Ronaldo ថតជាមួយរថយន្ត Ferrari ស៊េរីថ្មីរបស់ខ្លួន (រូបថត៖ Instagram/Ronaldo)
យោង​តាម​បញ្ជី​របស់ [Hopper HQ](https://www.hopperhq.com/blog/instagram-rich-list/niche/sport/) ឆ្នាំ២០១៨​ បាន​បង្ហាញ​ថា អត្តពលិក​ដែល​តាម​ពី​ក្រោយ Ronaldo មាន​ដូចជា៖

២- Neymar (១៣៣លាន Follow, ទទួល​បាន ៦០ម៉ឺន​ដុល្លារ​ក្នុង​ការ​បង្ហោះរូប១លើក)

៣- Lionel Messi (៩៥លាន Follow, ៥០ម៉ឺនដុល្លារ)

៤- David Beckham (៤៧លាន Follow, ៣០ម៉ឺនដុល្លារ)

៥- Gareth Bale (៣៤លាន Follow, ១៨ម៉ឺនដុល្លារ)

៦- Zlatan Ibrahimovic (៣៣លាន Follow, ១៧ម៉ឺនដុល្លារ

៧- Luis Suarez (២៨លាន Follow, ១៥ម៉ឺនដុល្លារ)

៨- Conor Mcgregor (២៤លាន Follow, ១២ម៉ឺនដុល្លារ)

៩- Virat Kohli ឥណ្ឌា (២២លាន Follow, ១២​ម៉ឺនដុល្លារ)

១០- Stephen Curry អាមេរិក (២០លាន Follow, ១១ម៉ឺនដុល្លារ)

១១- Floyd Mayweather (២០លាន Follow, ១០ម៉ឺនដុល្លារ)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;