លោក ឆាំង យុ ឈ្នះពានរង្វាន់ណូបែលទ្វីបអាស៊ី
- 2018-07-26 13:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ឆាំង យុ ឈ្នះពានរង្វាន់ណូបែលទ្វីបអាស៊ី
ចន្លោះមិនឃើញ
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានឈ្នះពានរង្វាន់ Ramon Magsaysay លើកទី៦០ ដែលជាពានរង្វាន់ដ៏ធំមួយប្រចាំតំបន់ ប្រៀបដូចពានរង្វាន់ណូបែល (Nobel) ប្រចាំទ្វីបអាស៊ី។
គេហទំព័រផ្លូវការបស់ពានរង្វាន់ Ramon Magsaysay បានបញ្ជាក់ថា លោកឆាំង យុ បានឈ្នះពានរង្វាន់នេះ ដោយសារតែលោកបានរួមចំណែករក្សាការចងចាំជាប្រវត្តិសាស្រ្ដ សម្រាប់ការផ្សះផ្សា និងភាពយុត្តធម៌នៅក្នុងប្រទេសកម្ពុជា។
លោក ឆាំង យុ អាយុ ៥៧ឆ្នាំ គឺជាជនរងគ្រោះមួយរូបនៅក្នុងរបបខ្មែរក្រហម ដែលបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក។ លោកបានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅដើមទសវត្សរ៍ ១៩៩០ ហើយបានដឹកនាំមជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៥ មក។ មជ្ឈមណ្ឌលឯកសារកម្ពុជា ជាកន្លែងប្រមូលព័ត៌មានដើម្បីស្វែងរកភាពយុត្តិធម៌ដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
សូមបញ្ជាក់ថា ពានរង្វាន់ Ramon Magsaysay ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៧ ដើម្បីជាការរំឭកដល់ការដឹកនាំរបស់ប្រធានាធិបតីទី៧ របស់ហ្វីលីពីន Ramon Magsaysay ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីឆ្នាំ១៩៥៧៕