ក្រុមហ៊ុនបញ្ចេញតម្លៃ និងពេលវេលានៃការធ្វើដំណើរតាមរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត
- 2018-08-01 03:53:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនបញ្ចេញតម្លៃ និងពេលវេលានៃការធ្វើដំណើរតាមរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត
ចន្លោះមិនឃើញ
ក្រុមហ៊ុន រ៉ូយាល់ រេលវេ បានបញ្ចេញតម្លៃ និងពេលវេលា នៃការធ្វើដំណើរតាមរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ចាប់ពីថ្ងៃទី១ សីហា ២០១៨នេះតទៅ។ ចំពោះតម្លៃ គឺគិតទៅតាមគោលដៅរបស់អ្នកដំណើរដូចខាងក្រោម៖
ភ្នំពេញ-ពោធិ៍សាត់ តម្លៃ ៤ដុល្លារ (ចេញដំណើរនៅម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១៖ ១០នាទីរសៀល)
ភ្នំពេញ-បាត់ដំបង់ តម្លៃ ៥ដុល្លារ (ដល់ម៉ោង ៥៖១៥នាទីល្ងាច)
ភ្នំពេញ-សិរីសោភ័ណ តម្លៃ ៦ដុល្លារ (ដល់ម៉ោង ៨៖៣៥នាទីយប់)
ភ្នំពេញ-ប៉ោយប៉ែត តម្លៃ ៧ដុល្លារ (ដល់ម៉ោង ៩កន្លះយប់)។
សូមបញ្ជាក់ថា ការធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត គឺចេញដំណើរជារៀងរាល់ ២ថ្ងៃម្តង ដោយពី ភ្នំពេញ ទៅប៉ោយប៉ែត ចេញដំណើររៀងរាល់ថ្ងៃសេស និងពីប៉ោយប៉ែត មកភ្នំពេញវិញ ចេញដំណើររៀងរាល់ថ្ងៃគូ។
សូមមើលតារាងខាងក្រោមបន្ថែម
Updated៖ សម្តេច ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋបន្តធ្វើដំណើរតាមរថភ្លើង ភ្នំពេញ-ប៉ោយប៉ែត ដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨។ ការប្រកាសនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការកាណូតដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាព្រឹកថ្ងៃទី១ សីហា ២០១៨នេះ៕ ចុចអានលម្អិត