សម្ដេច ហ៊ុន សែន ជូន​កាដូ​២​ឲ្យ​ពលរដ្ឋ​ក្នុង​ថ្ងៃ​តែ​១

  • 2018-08-01 04:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដើម្បី​ជា​ការ​អបអរ​ដល់​ជោគជ័យ​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​របស់​កម្ពុជា សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សម្ដេច​នឹង​ជូន​កាដូ​ចំនួន ២ ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ។ ការ​ប្រកាស​របស់​សម្ដេច ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨។

កាដូ​ទាំង​២​នោះ​មាន​ដូចជា៖

  • ការ​ជិះ​កាណូត​ពី​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នឹង​ត្រូវ​ពន្យារ​ពេល​យក​ប្រាក់​រហូត​ដល់​​ដំណាច់​ឆ្នាំ​២០១៨ ពោល​គឺ​ប្រជាពលរដ្ឋ​នៅ​តែ​អាច​បន្ត​ការ​ជិះ​កាណូត​ដោយ​ឥត​គិត​ថ្លៃ​​បាន​ដដែល

  • ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ-ប៉ោយប៉ែត និង​ពី​ប៉ោយប៉ែត-ភ្នំពេញ នឹង​ត្រូវ​លើក​ពេល​យក​ប្រាក់​រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៩​ខាង​មុខ

សូម​បញ្ជាក់​ថា កន្លង​មក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្លាប់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ទី​៦ ខែ​មេសា ដល់​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៨។ ការ​ធ្វើ​ដំណើរ​នេះ បាន​ប្រើប្រាស់​កាណូត​ចំនួន ៤​គ្រឿង (២​គ្រឿង​ទិញ​ពី​វៀតណាម និង​២​គ្រឿង​ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​មាន​សមត្ថភាព​ដឹក​មនុស្ស​បាន​ពី ៥៤ ដល់ ៦០​នាក់ ក្នុង​ល្បឿន​មធ្យម ៤០​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។

ចំណែក​ឯ​ផ្លូវ​រថភ្លើង​ភ្នំពេញ-ប៉ោយប៉ែត ក៏​ធ្លាប់​ត្រូវ​បាន​ក្រសួង​សាធារណការ ដាក់​ដំណើរ​ឲ្យ​ប្រើប្រាស់​ឥត​គិត​ថ្លៃ​ផង​ដែរ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​មេសា រហូត​ដល់​​​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨។ ការធ្វើ​ដំណើរ​តាម​រថភ្លើង​នេះ ក្រសួង​អនុញ្ញាត​ឲ្យ​ផ្ទុក​មនុស្ស ១០០​នាក់ ទាំង​ឈរ និង​អង្គុយ ហើយ​​ផ្តល់​សេវា​មួយថ្ងៃ ០៣​ជុំ ស្មើនឹង​០៦ ជើង​ទៅមក៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;