១ថ្ងៃ វីដេអូ Ronaldo ហ្វឹកហាត់​ថ្ងៃ​ដំបូង​នៅ Juventus ១​មាន​គេ​ចុច​មើល​ជាង​កន្លះ​លាន​ដង

  • 2018-08-01 08:54:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ហ្វឹកហាត់​ដំបូង​ជាមួយ​សមាជិក​ក្លឹប​សេះបង្កង់ Juventus ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​បង្ហាញ​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​មាន​ការ​ភ្ញាក់ផ្អើល តាម​រយៈ​ការ​ប្រកួត​ស៊ុត​ឲ្យ​ប៉ះ​របាទី។ វីដេអូ​របស់ Ronaldo នោះ ទទួល​បាន​ការ​ចុច​មើល​ជាង​កន្លះ​លាន​ដង ដោយ​គិត​ពី​ថ្ងៃ​បង្ហោះ​នៅ​ថ្ងៃ​ទី៣១ ​ខែ​កក្កដា មក​ដល់​ថ្ងៃ​ទី១ ខែ​សីហា​នេះ។

វីដេអូ​ឃ្លីប​ដដែល ឃើញ​ថា Ronaldo បាន​យក​ឈ្នះ Paulo Dybala, Juan Cuadrado និង​សមាជិក​ដទៃ​ទៀត ក្នុង​ការ​ប្រកួត​ស៊ុត​បាល់​ឲ្យ​ប៉ះ​របា​ទី​នោះ​។

Ronaldo បង្ហោះរូបថតជាមួយមិត្តរួមក្រុម នៅថ្ងៃហ្វឹកហាត់ដំបូង ជាមួយ Juventus
សូម​បញ្ជាក់​ថា សមាជិក​ Juventus មួយ​ចំនួន​រួមទាំង Ronaldo ដែល​ទើបតែ​ចប់​ភារកិច្ច​នៅ​ព្រឹត្តិការណ៍ FIFA World Cup មិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ពានរង្វាន់ International Champions Cup ជាមួយ​ក្រុម​សេះ​បង្កង់​នោះទេ។ ពោល​គឺ ពួកគេ​ត្រូវ​ហ្វឹកហាត់​នៅ​ទីលាន​ហ្វឹកហាត់​របស់​ក្លឹប​ នៅ​អ៊ីតាលី តែ​ប៉ុណ្ណោះ៕

ទស្សនាវីដេអូខាងក្រោម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;