កូរ៉េខាងជើង បដិសេធសំណើអាមេរិក ជុំវិញការរំសាយកម្មវិធីនុយក្លេអ៊ែរ
- 2018-08-11 06:14:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង បដិសេធសំណើអាមេរិក ជុំវិញការរំសាយកម្មវិធីនុយក្លេអ៊ែរ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក បានដាក់សំណើម្ដងហើយម្ដងទៀត ទៅកាន់កូរ៉េខាងជើង ដើម្បីជំរុញការរំសាយកម្មវិធីនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែសំណើទាំងអស់ ត្រូវបានច្រានចោលដោយក្រុងព្យុងយ៉ាង។ នេះបើតាមការចុះផ្សាយរបស់វេបសាយ CNN កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយដកស្រង់សម្ដីមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ដែលមិនត្រូវបានបញ្ចេញឈ្មោះ។
ប្រភពបាននិយាយថា សហរដ្ឋអាមេរិក បានធ្វើការដាក់ "សំណើជាក់លាក់ដើម្បីចាប់ផ្ដើម និងដំណើរការនៃការរំសាយកម្មវិធីនុយក្លេអ៊ែរ" រួមទាំងពេលវេលានៃការរំសាយទាំងស្រុងផងដែរ។
CNN បានបន្ថែមថា ការមិនគោរពពាក្យសន្យាដែលត្រូវបានធ្វើឡើងកាលពីជំនួបកំពូលជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាខែមិថុនាកន្លងទៅ របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ក្នុងសភាពដាច់ចេញពីគ្នា៕
អត្ថបទទាក់ទង ខ្លឹមសារ ៤ចំណុច ក្នុងឯកសារសំខាន់មួយដែលចុះហត្ថលេខាដោយ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន