ទូតអាមេរិកប្រកាសជ្រើសរើសយុវជនកម្ពុជាទៅរៀននៅសាលាយោធាអាមេរិក
- 2018-08-14 04:45:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតអាមេរិកប្រកាសជ្រើសរើសយុវជនកម្ពុជាទៅរៀននៅសាលាយោធាអាមេរិក
ចន្លោះមិនឃើញ
ស្ថានទូតអាមេរិកប្រចាំកម្ពុជា តាមរយៈហ្វេសប៊ុកផេករបស់ខ្លួន នៅថ្ងៃទី១៤ ខែសីហា ២០១៨នេះ បានប្រកាសជ្រើសរើសយុវជនវ័យក្មេងកម្ពុជា ដើម្បីប្រកួតប្រជែងទទួលបានបេក្ខភាពទៅរៀននៅសាលាយោធាអាមេរិក ដែលមានដូចជាសាលាយោធា West Point សាលាយោធាជើងទឹក Annapolis និងសាលាយោធាឆ្មាសមុទ្រ New London សម្រាប់ឆ្នាំសិក្សា២០២៣។
ត្រូវនៅលីវ និងយ៉ាងតិចមានអាយុ ១៧ឆ្នាំ ប៉ុន្ដែមិនចាស់ជាង ២៣ឆ្នាំ ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
មានពិន្ទុប្រកួតប្រជែងសម្រាប់ការប្រឡងតេស្ដសិក្សា Scholastic Aptitude Test (SAT) or the American College Test (ACT)
ជាប់ការធ្វើតេស្ដភាសាអង់គ្លេស ដែលក្នុងនោះ រួមមាន TOEFL ឬ English Comprehension Level (ECL)
មានពិន្ទុប្រកួតប្រជែងដោយការវាយតម្លៃកាយសម្បទារបស់បេក្ខជនពីសំណាក់ស្ថានទូត
មានការពិនិត្យសុខភាព បញ្ជាក់ថា គ្មានជំងឺឆ្លង និងបញ្ហាសុខភាពធ្ងន់ធ្ងរ
ធ្វើបានល្អ ក្នុងការសម្ភាសន៍ដោយសា្ថនទូតអាមេរិកប្រចាំរាជធានីភ្នំពេញ៕
ព័ត៌មានលម្អិត សូមចុចទីនេះ