រាជរដ្ឋាភិបាល ផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ឱ្យចូលរួមវេទិកាពិគ្រោះយោបល់ហើយ
- 2018-08-17 06:27:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជរដ្ឋាភិបាល ផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ឱ្យចូលរួមវេទិកាពិគ្រោះយោបល់ហើយ
ចន្លោះមិនឃើញ
ទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើលិខិតអញ្ជើញទៅគណបក្សទាំង១៩ ដែលមិនទទួលបានអាសនៈក្នុងរដ្ឋសភា ឱ្យចូលរួមក្នុងវេទិកាពិគ្រោះយោបល់ជាមួយរាជរដ្ឋាភិបាលហើយ។ វេទិកានេះ នឹងប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ នេះបើយោងតាមលិខិតអញ្ជើញដែលចុះហត្ថលេខាដោយ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦សីហាម្សិលមិញ។
ក្នុងលិខិតនេះ បានឱ្យដឹងថា វេទិកានេះ នឹងពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. សុន្ទរកថាបើកវេទិកាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន
២. ការចូលរួមយោបល់ពីគណបក្សនយោបាយនានា
៣. បញ្ហាផ្សេងៗ
៤. ពិសាបាយសាមគ្គី។
អត្ថបទទាក់ទង៖