Chelsea ឡើងឈរ​លេខ១ ក្រោយ​យក​ឈ្នះ Arsenal នៅចុង​ម៉ោង

  • 2018-08-19 01:42:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ម្ចាស់ផ្ទះ​តោខៀវ Chelsea បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ​កាំភ្លើង​ធំ Arsenal ដោយ​លទ្ធផល ៣-២ ក្នុង​Premier League កាលពី​យប់មិញ។

Chelsea បាន​នាំមុខ​ ២គ្រាប់​មុន​នៅ​នាទី​៩ ដោយ Pedro និង​នាទី​២០ ដោយ​ Morata។ ប៉ុន្តែ​ត្រូវបាន​ក្រុម​ភ្ញៀវ ដេញតាម​បាន​២គ្រាប់​វិញ ដោយ Mkhitaryan និង Iwobi នៅ​នាទី៣៧ និង​៤១។ រហូតដល់​នាទី​៨១ ទើប Alonso របស់ Chelsea អាច​រកបាន​១គ្រាប់​ទៀត​យក​ជ័យ​ជម្នះ​តែម្តង។

Pedro អបអរ​ក្រោយស៊ុតបញ្ចូលទី Arsenal នៅនាទី៩។ រូបថត៖ FB ក្លឹប Chelsea
លទ្ធផល​នេះ ធ្វើឱ្យ Chelsea ឡើង​ឈរ​លើ​កំពូល​តារាង​ជា​បណ្តោះ​អាសន្ន​ដោយ​មាន ៦​ពិន្ទុ ស្មើនឹង Tottenham Hotspur និង Bournemouth ប៉ុន្តែ Chelsea មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាងគេ​គឺ ៤​គ្រាប់។

ទោះជា​យ៉ាងណា គ្រូបង្វឹក Chelsea លោក Maurizio Sarri បាន​ថ្លែង​ក្រោយ​ការប្រកួត​នេះ​ថា កីឡាករ​របស់​លោក​ មិនទាន់​បាន​ត្រៀម​ខ្លួន​ដណ្តើមពាន Premier League នា​រដូវកាល​នេះ​នៅឡើយ​ទេ។ លោក​ថា ក្រុមលោក​ត្រូវការ​ពេល​ពង្រឹង​ ២ខែទៀត៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;