Asian Games៖ ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​២០១៤ ប៉ះ​កីឡាការិនី​របស់​ស្រីលង្កា នៅ​ថ្ងៃស្អែក

  • 2018-08-20 09:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាកា​រិនី ស៊ន សៀវម៉ី នឹង​ត្រូវ​ប្រកួត​ទល់នឹង​កីឡាការិនី Wickramasinghalage Ranuri របស់​ប្រទេស​ស្រីលង្កា លើ​វិញ្ញាសា​តេក្វាន់ដូប្រភេទ​ទម្ងន់​ចាប់​ពី​៦៧គីឡូក្រាម វគ្គ​១/៨ នា​ម៉ោង​៩ព្រឹក (ម៉ោង​នៅ​កម្ពុជា) ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨ នា​ប្រទេស​ឥណ្ឌូ​ណេស៊ី។

កីឡាការិនី ស៊ន សៀវម៉ី កំពុងហ្វឹកហាត់ត្រៀម ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Asian Games
ស៊ន សៀវម៉ី ជា​អត្តពលិក​កម្ពុជា​តែ​ម្នាក់​គត់ ដែល​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស Asian Games ដោយ​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ Fatemeh Rouhani ​ដោយពិន្ទុ ៧-៤ កាលពី​ឆ្នាំ​២០១៤ នៅ​ក្រុង Incheon សាធារណរដ្ឋ​កូរ៉េខាងត្បូង​។

ចំណែក កីឡា​ការិនី Wickramasinghalage Ranuri មាន​ចំណាត់​ថ្នាក់​ទី​១២០ ក្នុង​ពិភពលោក។ កីឡា​ការិនី​ស្រីលង្កា​នេះ មាន​វ័យ​២៣​ឆ្នាំ កម្ពស់ ១,៧៤​ម៉ែត្រ ធៀប​នឹង សៀវម៉ី ដែល​មាន​កម្ពស់ ១,៨៣​ម៉ែត្រ។

កីឡា​ការិនី Wickramasinghalage Ranuri (រូបថត៖ en.asiangames2018.id)

កម្មវិធី​ប្រកួត​របស់​អត្តពលិក​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​សីហា ឆ្នាំ​២០១៨

  • កីឡា​ការិនី ស៊ន សៀវម៉ី, វិញ្ញាសា តេក្វាន់ដូ ទម្ងន់​ចាប់​ពី​៦៧គីឡូក្រាម, ម៉ោង ៩​ព្រឹក

  • កីឡា​ការិនី ថិប កាសាន់​ទ្រេនីកូល, វិញ្ញាសា តេក្វាន់ដូ ទម្ងន់​ក្រោម ៥៧គីឡូក្រាម, ម៉ោង ៩ព្រឹក

  • កីឡាករ ធឿន ថុល, វិញ្ញាសា ហែលទឹកបុរស សេរីចម្ងាយ ៥០ម៉ែត្រ, ម៉ោង ៩ព្រឹក

  • កីឡាករ ជឹម ធារ៉ា, វិញ្ញាសា ក្នុង​ប្រភេទ​កីឡា​គុនដាវ, ម៉ោង ១០ព្រឹក

  • កីឡាករ ឈឿន កែវឧត្តម, វិញ្ញាសា ក្នុង​ប្រភេទ​កីឡា​កាយសម្ព័ន្ធ, ម៉ោង​ ៦ល្ងាច៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;