គណបក្ស​១៦ ចូលរួម​ក្នុង​វេទិកា​ពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាភិបាល នៅ​ព្រឹក​នេះ

  • 2018-08-21 02:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​សីហា ២០១៨​នេះ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​បាន​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាល​ទី៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ២០១៨ កន្លង​ទៅ។

រូបភាព៖ ហ្វេសប៊ុកលោក ផៃ ស៊ីផាន
ក្នុង​នោះ មាន​គណបក្ស​ចំនួន១៦ ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​នេះ ខណៈ​គណបក្ស​ចំនួន ៤​ទៀត មិន​ចូលរួម​នោះ​ទេ។ នេះ​បើ​តាម​បញ្ជីសមាសភាព​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពិគ្រោះយោបល់​រវាង​រាជរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ទាំង​២០ ដែល​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​សីហា​នេះ។

គណបក្ស​ដែល​មិន​ចូលរួម​ទាំង៤ នោះ រួមមាន៖

  • គណបក្ស​មាតុភូមិ​យើង

  • គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន

  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

  • គណបក្ស​ខ្មែរ​ឈប់​ក្រ

សូម​មើល​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ​​ដែល​ចូលរួម និង​មិន​ចូលរួម​ក្នុងកិច្ចពិគ្រោះយោបល់​ជាមួយ​រាជរដ្ឋាភិបាល​

អត្ថបទទាក់ទង៖ LDP និង GDP បដិសេធមិន​ចូល​វេទិកា​ពិគ្រោះ​យោបល់ រវាង​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;