សម្ដេច​នាយករដ្ឋមន្ត្រី បង្ហើប​ពី​រង្វាន់​ដែល​នឹង​ឲ្យ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៨

  • 2018-08-23 03:27:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​កម្មករ​រោងចក្រ​ជាង ១៧០០០​នាក់​ក្នុង​ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ សម្ដេច ហ៊ុន សែន បាន​ថ្លែង​ថា សម្រាប់​សិស្ស​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ជាប់ ហើយ​ទទួល​បាន​និទ្ទេស A នឹង​ត្រូវ​សម្ដេច​ផ្ដល់​ជូន​នូវ​កាដូ​លើក​ទឹក​ចិត្ត​ដូច​កាល​ពី​ឲ្យ​សិស្ស​និទ្ទេស A ឆ្នាំ​២០១៧​អ៊ីចឹង​ដែរ។

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០១៧ សិស្ស​ដែល​ជាប់​និទ្ទេស A មាន​ចំនួន​សរុប ៤២៤​នាក់។ សម្ដេច​នាយករដ្ឋមន្ត្រី បាន​ជូន​រង្វាន់​ឲ្យ​សិស្ស​ពូកែ​ទាំង​នោះ​នូវ​ថវិកា​ចំនួន ២​លាន​រៀល ឧបករណ៍ iPad ១​គ្រឿង និង​ប្រាក់​កាក់​ស្លឹង​ខ្មែរ​ចំនួន ១។

សកម្មភាព​សិស្ស​ចូលរួម​ប្រឡង​បាក់ឌុប ឆ្នាំ​២០១៨ នៅ​​មណ្ឌល​១​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ
គួរ​បញ្ជាក់​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​​ចប់​​រួច​​រាល់​​កាល​ពី​ថ្ងៃ​ទី​២០ និង ២១ ខែ​សីហា ដោយ​ក្នុង​នោះ​មាន​ចំនួន​បេក្ខជន ១១៧ ០៦១​នាក់ ចែក​ចេញ​ជា​២​ក្រុម​គឺ​ថ្នាក់​វិទ្យាសាស្ត្រ ៥១,៧% និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៤៨,៣%។ លទ្ធផល​បាក់ឌុប​លើក​នេះ នឹង​ត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ដោយ​ឡែក នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់៕

​ចុច​អាន៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;