Real Madrid វាយបក​យក​ឈ្នះ​ម្ចាស់ផ្ទះ Girona

  • 2018-08-26 22:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អធិរាជស Real Madrid បាន​បំបាក់​ក្រុម​ម្ចាស់ផ្ទះ Girona ដោយ​លទ្ធផល ៤-១ ក្នុង​ការ​ប្រកួត​បាល់ទាត់​អេស្ប៉ាញ កាលពី​យប់​មិញ​នេះ។ ប៉ុន្ដែ​ក្រុម​ម្ចាស់ផ្ទះ Girona បាន​បើក​ការ​ស៊ុត​បញ្ចូល​ទី ១​គ្រាប់​មុន គឺ​នៅ​នាទី​១៧ ដោយ​កីឡាករ Borja Garcia។

Bale អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី/ រូបភាព៖ Reuters
ប៉ុន្ដែ​ចូល​ដល់​នាទី៣៩ ក្រុម Real Madrid បាន​តាម​ស្មើ​វិញ ដោយ​ការ​ស៊ុត​បាល់ប៉េណាំងទី​របស់ Sergio Ramos។ ហើយ​ដល់​នាទី៥២ Real Madrid បាន​នាំ​មុខ​ម្ចាស់ផ្ទះ ២-១ ដោយ​ការ​ស៊ុត​បាល់​ប៉េណាំងទី​របស់ Karim Benzema។ លុះ​ចូល​ដល់​នាទី៥៩ ខ្សែ​ប្រយុទ្ធ Gareth Bale បាន​បន្ថែម​គ្រាប់​ទី៣ និង​នៅ​នាទី៨០ Benzema បាន​បន្ថែម​គ្រាប់​ទី៤ ជួយ​ឲ្យ Real Madrid ឈ្នះ Girona ៤-១៕

វីដេអូ Real Madrid ឈ្នះ Girona ៤-១

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;