អាជ្ញាធរ​បញ្ចេញ​ប្លង់​ដាំ​ដើមឈើ​តាម​ផ្លូវ ក្នុង​រាជធានី​ភ្នំពេញ

  • 2018-08-31 09:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅថ្ងៃ​ទី៣១ ខែ​សីហា​នេះ បាន​បញ្ចេញ​នូវ​ប្លង់​រៀបចំ​ដាំ​ដើមឈើ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ។ ទោះជាយ៉ាងណា​ប្លង់​ដែល​មន្ទីរ​សាធារណការ បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​នេះ មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ផ្លូវ​ក្នុង​ប្លង់​ទាំងនេះ​ឡើយ។

ការ​បញ្ចេញ​ប្លង់​ដាំដើមឈើ​នេះ ក្រោយ​ពេលដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ដាំដើមឈើ ឱ្យបាន​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​គម្រោង​នេះ ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ "ការ​រៀបចំ Master Plan ដាំ​ដើមឈើ​ក្នុង​រាជធានី​ភ្នំពេញ" កាលពីខែ​មករា ឆ្នាំ​២០១៨។

​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ ការដាំ​ដើមឈើ​ក្នុង​ទីក្រុង គឺជា​ការ​លើក​កម្ពស់​សោភ័ណភាព​ទីក្រុង​ផង​ និង​ជាការ​រួមចំណែក​កាត់​​បន្ថយ​ការ​បំពុល​បរិស្ថាន​ដែល​កើត​ចេញពី​យានជំនិះ​ប្រចាំថ្ងៃ​ផង ដូច្នេះ​ទាំង​ការងារ​បច្ចេកទេស និង​ការដាំ​ដើមឈើ​ត្រូវ​ដាំ​នៅតាម​ដង​​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

ខាងក្រោម​នេះ គឺជាប្លង់រៀបចំដាំដើមឈើតាម​ដងផ្លូវ​ក្នុងរាជធានីភ្នំពេញ

អត្ថបទទាក់ទងអាជ្ញាធរ គ្រោង​ដាំ​ដើម​ឈើ​នៅ​ភ្នំពេញ ដើម្បី​បញ្ចេញ​អុក​ស៊ីសែន សម្រាប់​មនុស្ស

អត្ថបទ៖ សំភី

អត្ថបទថ្មី
;