ឥណ្ឌូណេស៊ី ចំណាយ​ប្រាក់ជាង ១៤លាន​ដុល្លារ ​លើក​ទឹកចិត្ត​​​អត្តពលិក​របស់​ខ្លួន នៅ Asian Games

  • 2018-09-04 07:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ចំណាយ​ប្រាក់​សរុប​អស់ ២១០ប៊ីលាន​រូពី (ជាង ១៤លាន​ដុល្លារ​​អាមេរិក) ដើម្បី​ឧបត្ថម្ភ​​បន្ថែម ដល់​អត្តពលិក​ គ្រូបង្វឹក និងជំនួយ​ការ​គ្រូជំនួយ​របស់ខ្លួន ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ឆ្នាំ២០១៨ ដែល​ទើប​បញ្ចប់​កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​រដ្ឋមន្រ្ដី​ក្រសួង​កីឡា និង​យុវជនឥណ្ឌូណេស៊ី Imam Nahrawi។

នៅ​ក្នុង​ពិធី​សំណេះសំណាល​រវាង​លោក​ប្រធានាធិបតី​ Joko Widodo នៅ​វិមាន​រដ្ឋ​ឥណ្ឌូណេស៊ិ កាលពី​ថ្ងៃ​អាទិត្យ លោក Imam បាន​ថ្លែង​បញ្ជាក់ថា ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​សរុប ២១០ប៊ីលាន​រូពី​នេះ គឺ​បូករួម​ទាំង​ប្រាក់​សម្រាប់​អត្តពលិក​ដែល​មិន​ឈ្នះ​មេដាយ​ផងដែរ។ ប្រាក់​ទាំងនេះ ត្រូវ​បាន​ផ្ទេរ​ចូល​គណនី​ធនាគារ​របស់​អត្តពលិក គ្រូបង្វឹក និ​ងជំនួយការ​គ្រូបង្វឹក​រួចរាល់​ហើយ។

សូមបញ្ជាក់ថា អត្តពលិក​ឥណ្ឌូណេស៊ី ដែល​ចូលរួម​ព្រឹត្តិការណ៍​កីឡា Asian Games ឆ្នាំ ២០១៨ ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ដូចខាងក្រោម៖

  • អត្តពលិក​ឈ្នះ​មេដាយ​មាស (ប្រភេទ​កីឡា​ឯកត្តជន)៖ ទទួល​បាន​ ១,៥ប៊ីលាន​រូពី (ជាង ១០ម៉ឺន​ដុល្លារ)

  • អត្តពលិកឈ្នះ​មេដាយ​មាស (ប្រភេទកីឡា​លេង​ជាគូ)៖ ទទួលបាន​ម្នាក់ ១ប៊ីលាន​រូពី (ជាង ៦ម៉ឺន៧ពាន់​ដុល្លារ​)

  • អត្តពលិកឈ្នះ​មេដាយ​មាស (ប្រភេទ​កីឡា​លេង​ជាក្រុម)៖ ទទួល​បាន​ម្នាក់ ៧៥០លាន​រូពី (ជាង ៥ម៉ឺន​ដុល្លារ​)

  • អត្តពលិកឈ្នះ​មេដាយ​ប្រាក់ (ប្រភេទ​កីឡា​ឯកត្តជន)៖ ទទួល​បាន​ ៥០០លាន​រូពី (ជាង ៣,៣ម៉ឺន​ដុល្លារ​)

  • អត្តពលិកឈ្នះ​មេដាយ​ប្រាក់ (ប្រភេទ​កីឡា​លេង​ជា​គូ)៖ ទទួល​បាន​ម្នាក់ ៤០០លាន​រូពី (ជាង ២,៦ម៉ឺន​ដុល្លារ​)

  • អត្តពលិកឈ្នះ​មេដាយ​ប្រាក់ (ប្រភេទ​កីឡា​ជា​ក្រុម)៖ ទទួល​បាន​ម្នាក់ ៣០០លាន​រូពី (ជាង ២ម៉ឺន​ដុល្លារ)

  • អត្តពលិកឈ្នះ​មេដាយ​សំរឹទ្ធ (ប្រភេទកីឡា​ឯកត្តជន)៖ ទទួលបាន ២៥០លាន​រូពី (ជាង ១,៦ម៉ឺនដុល្លារ)

  • អត្តពលិកឈ្នះមេដាយសំរឹទ្ធ (ប្រភេទ​កីឡា​​លេងជាគូ)៖ ទទួលបាន​ម្នាក់ ២០០លាន​រូពី (ជាង ១,៣ម៉ឺន​ដុល្លារ)

  • អត្តពលិក​ឈ្នះ​មេដាយ​សំរឹទ្ធ (ប្រភេទ​កីឡា​លេង​ជាក្រុម)៖ ទទួល​បាន​ម្នាក់ ១៥០លាន​រូពី (ជាង ១ម៉ឺន​ដុល្លារ)

  • គ្រូបង្វឹក​ដែល​បង្វឹក​អត្តពលិក​ឈ្នះ​មេដាយ​មាស៖ ទទួលបាន ៤៥០លាន​រូពី (ជាង ៣ម៉ឺនដុល្លារ)

  • គ្រូបង្វឹក​ដែល​បង្វឹក​អត្តពលិក​ឈ្នះ​មេដាយ​ប្រាក់៖ ទទួលបាន​ ១៥០លាន​រូពី (ជាង ១ម៉ឺន​ដុល្លារ)

  • គ្រូបង្វឹក​ដែល​បង្វឹក​អត្តពលិក​ឈ្នះ​មេដាយ​សំរឹទ្ធ៖ ទទួលបាន ៧៥លាន​រូពី (ជាង ៥ពាន់​ដុល្លារ)

  • ជំនួយការគ្រូបង្វឹក​ដែល​បង្វឹក​អត្តពលិក​ឈ្នះ​មេដាយ​មាស៖ ទទួលបាន ៣០០លាន​រូពី (ជាង ២ម៉ឺន​ដុល្លារ)

  • ជំនួយការ​គ្រូបង្វឹក​ដែល​បង្វឹក​អត្តពលិក​ឈ្នះ​មេដាយ​ប្រាក់៖ ទទួលបាន ១០០លាន​រូពី (ជាង ៦,៧ពាន់​ដុល្លារ)

  • ជំនួយការ​គ្រូបង្វឹក​ដែល​ដឹកនាំ​អត្តពលិក​ឈ្នះ​មេដាយ​សំរឹទ្ធ៖ ទទួលបាន ៥០លាន​រូពី (ជាង ៣,៣ពាន់​ដុល្លារ)

  • អត្តពលិក​ដែល​មិន​ឈ្នះ​មេដាយ៖ ទទួលបាន​ ២០លាន​រូពី (ជាង ១,៣ពាន់​ដុល្លារ)

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ Asian Games 2018 បាន​ឈ្នះ​មេដាយ​សរុប ចំនួន ៩៨មេដាយ ដែល​មាន​មេដាយ​មាស ៣១ មេដាយ​ប្រាក់ ២៤ និង​មេដាយ​សំរឹទ្ធ ៤៣ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៤ ក្នុង​តារាង​មេដាយ ក្រោម​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង៕

អត្ថបទ៖ សុខ សុវត្ថិ

;