ក្រសួង​មហាផ្ទៃ បកស្រាយ​រឿង​ពាក្យ​ចចាមអារ៉ាម​បង្កើត​ខេត្ត​ថ្មី​ ចំនួន ៧

  • 2018-09-04 08:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 258

ចន្លោះមិនឃើញ

លោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានបដិសេធ​ថា ក្រសួង​ពុំ​បាន​​​សិក្សា​បង្កើតខេត្ត​ថ្មី ដល់ទៅ​ ៧ បន្ថែមទៀត​ ដូច​ពាក្យចចាមអារ៉ាម និង​ព័ត៌មាន​ដែល​គេ​បាន​ចែកចាយ​បន្ត​គ្នា​តាម​បណ្ដាញ​សង្គម​នោះទេ។

លោក​បាន​ថ្លែង​បញ្ជាក់​ប្រាប់ [ខ្លីៗ] នា​រសៀល​ថ្ងៃ​ទី៤ ខែកញ្ញា​នេះថា៖ "ព័ត៌មាន​នោះ​ជា​ព័ត៌មាន​មិន​ពិត ជាព័ត៌មាន​បំប៉ោង​ ធ្វើ​ឲ្យ​សាធារណជន​ទូទៅមាន​ការ​យល់​ច្រឡំ​មក​លើ​រាជរដ្ឋាភិបាល។ ក្នុង​នាម​ជា​អ្នក​បច្ចេកទេស ខ្ញុំ​សូម​ធ្វើ​ការ​បដិសេធ​នូវ​រាល់​ព័ត៌មាន​ទាំង​អស់​នោះ។ វា​ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មាន​ការ​ច្របូកច្របល់​ដល់សាធារណជន និង​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​រាជរដ្ឋាភិបាល"។

លោក ប្រាក់ សំអឿន ថ្លែង​ប្រាប់ [ខ្លីៗ] នារសៀល​ថ្ងៃទី៤ ខែកញ្ញា​នេះ

លោក ប្រាក់ សំអឿន បានសង្កត់​ធ្ងន់ថា ក្រសួងមហាផ្ទៃ បានស្នើសុំគោលការអនុញ្ញាតពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការសិក្សាលទ្ធភាពបង្កើតខេត្តចំនួនពីរប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ​២០១៨ សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចារ​យល់ព្រម​តាម​សំណើរ​របស់​ក្រសួង​មហាផ្ទៃ ដែល​បាន​ស្នើ​​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ ចំនួន​២ ដើម្បី​ជួយ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល ការ​ថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការ​ជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ។ ខេត្ត​ថ្មី​ទី​មួយ គឺ​​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល ចំណែក​​ខេត្ត​ថ្មី​ទីពីរ គឺ​ដោយ​ពិនិត្យ​លើ​កត្ដា​ភូមិសាស្រ្ត និង​ប្រជាសាស្រ្ដ​របស់​ស្រុក​កោះញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី៕

ចុចអាន៖ ក្រសួង​មហាផ្ទៃ ស្នើ​បង្កើត​ខេត្ត​ថ្មី​ចំនួន២

អត្ថបទ៖ សោភា

អត្ថបទពេញនិយម
;