CDC អនុញ្ញាត​គម្រោង​បង្កើត​រោងចក្រ​ចំនួន ៤ ដែល​ផ្ដល់​ឱកាស​ការងារ​ជិត ១​ម៉ឺន​កន្លែង

  • 2018-09-10 23:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ


​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ចំពោះ​គម្រោង​វិនិយោគ​ចំនួន ៤ ត្រូវ​ ដែល​មាន​ដូច​ខាង​ក្រោម៖

១- ក្រុមហ៊ុន “PERFECT VISION FASHION (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កំប៉ោ ​ឃុំ​បឹងត្រាញ់​ខាង​ត្បូង ​ស្រុក​សំរោង ខេត្ត​តាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ​៥,១៨​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​១៧៨៣​កន្លែង។

២- ក្រុមហ៊ុន “JH GARMENT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ដំណាក់ធំ៣ (អតីត​ភូមិភ្នាត) សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ​៣,៧៤​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​១៥២០​កន្លែង។

៣- ក្រុមហ៊ុន “PRESTIGE GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ក្រាំងគាំ ​ឃុំ​ត្បែង ​ស្រុក​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ​ប្រមាណ ៥,៥៨​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​២៣៣៦​កន្លែង។

៤- ក្រុមហ៊ុន “LONG CHENG SHOE PARTS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែក​ជើង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ឈើទាល ​ឃុំ​ផ្តៅជុំ ​ស្រុក​ជើងព្រៃ ​ខេត្ត​កំពង់ចាម មាន​ទុន​វិនិយោគ​ប្រមាណ ៧,៧៥​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​៣៨២៤​កន្លែង៕

អត្ថបទ៖ ឈាង.

;