វៀតណាម បញ្ជា​ទិញ​សព្វាវុធ​ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​ ពី​រុស្ស៊ី

  • 2018-09-10 23:54:04
  • ចំនួនមតិ 484 | ចំនួនចែករំលែក 2461

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ទិញ​សព្វាវុធ​ និង​សេវាកម្ម​យោធា​មួយ​ចំនួន​ពី​ប្រទេស​រុស្ស៊ី ក្នុង​តម្លៃ​ច្រើន​ជាង ១​ពាន់​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨។

ដំណឹង​នៃ​ការ​បញ្ជា​ទិញ​នេះ ធ្វើ​ឡើង​អំឡុង​ពេល​ទស្សនកិច្ច​របស់​លោក Nguyen Phu Trong អគ្គ​លេខាធិការ​គណបក្ស​​កុម្មុយនិស្ដ​វៀតណាម នៅ​ក្នុង​ប្រទេស​រុស្ស៊ី កាល​ពី​សប្ដាហ៍​មុន។ យ៉ាង​ណា​មិញ ព័ត៌មាន​លម្អិត​នៃ​ការ​ទិញ​ដូរ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​នោះ​ទេ។

សារព័ត៌មាន Channel News Asia បាន​​ឲ្យ​ដឹង​ថា វៀតណាម និង​រុស្ស៊ី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ជា​ច្រើន​ទសវត្ស​មក​ហើយ។ រុស្ស៊ី​គឺ​ជា​អ្ន​​ក​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​របស់​វៀតណាម ហើយ​​បច្ចុប្បន្ន​ក្រុមហ៊ុន​រុស្ស៊ី​មួយ​​ចំនួន​កំពុង​រៀបចំ​គម្រោង​ថាមពល​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​វៀតណាម។ សព្វាវុធ​យោធា​ដែល​វៀតណាម​ទើប​តែ​ទិញ​រុស្ស៊ី​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ដូចជា នាវា​មុជ​ទឹក​៦​គ្រឿង នាវា​ចម្បាំង​ប្រមាណ​ជា​៤-៥​គ្រឿង និង​យន្តហោះ​ចម្បាំង​មួយ​ចំនួន។

វៀតណាម​គឺ​ជា​អ្នក​នាំ​ចូល​អាវុធ​យោធា​យ៉ាង​សកម្ម​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​កើន​កម្ដៅ​នយោបាយ​ជាមួយ​ចិន ជុំវិញ​រឿង​ដណ្ដើម​ដែនដី​សមុទ្រ​ចិន​ខាង​ត្បូង

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ឈាង.

;