ពន្ធដារ​បញ្ជាក់​ពី​ចំណូល​ពន្ធ​ដែល​ប្រមូល​បាន​នៅ​ខែ​សីហា ឆ្នាំ​២០១៨

  • 2018-09-11 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ


ក្នុង​ខែ​សីហា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​​ផល​ចំណូល​​ពន្ធ-អាករ​គ្រប់​ប្រភេទ​​បាន​ចំនួន ៥៨៧,៦៣​ពាន់​លាន​រៀល (​ប្រមាណ​ជា ១៤៦,៩១​លាន​ដុល្លារ) ស្មើ​នឹង ៧,៦៤% នៃ​ផែនការ​ច្បាប់​ឆ្នាំ​២០១៨។ នេះ​បើ​យោង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ កាល​ពី​រសៀល​ថ្ងៃ​ទី​១០ ខែ​កញ្ញា។

ពន្ធដារ បញ្ជាក់​ថា បើ​ប្រៀបធៀប​នឹង​ចំណូល​កាល​ពី​ខែ​សីហា ឆ្នាំ​មុន ឃើញ​ថា ការ​ប្រមូល​ពន្ធ​-អាករ​ក្នុង​ខែ​សីហា ឆ្នាំ​នេះ កើន​ឡើង​ចំនួន ៧៤,២៧​ពាន់​លាន​រៀល (ប្រមាណ ១៨,៥៧​លាន​​ដុល្លារ) ស្មើ​នឹង​កំណើន ១៤,៤៧%។

ចំណូល​សរុប​នា​រយៈពេល ៨​ខែ ដើម​ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន ៦០១៣,២​ពាន់​លាន​រៀល (ប្រមាណ​ជា ១៥០៣,២៩​លាន​ដុល្លារ) ស្មើ​នឹង ៧៨,១៥% នៃ​ផែនការច្បាប់​​កំណត់៕

អត្ថបទ៖ ឈាង.

;