អគ្គិភ័យ​កំពុង​ឆាបឆេះ​ក្លឹប​កម្សាន្ត 2ND ​នៅ​ភ្នំពេញ

  • 2018-09-11 01:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

រហូត​មក​ដល់​ម៉ោង​ជិត​៨​ព្រឹក​នេះ អគ្គិភ័យ​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​ចំណុច​ក្លឹប​កម្សាន្ត 2ND ទើប​បើក​ថ្មី នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ។

បើ​តាម​សេចក្ដី​រាយការណ៍​បឋម គ្រោះ​អគ្គិភ័យ​នេះ បាន​ចាប់​ផ្ដើម​ឆាប​ឆេះ​ចេញ​ពី​ខាង​ក្នុង​ក្លឹប​តែ​ម្ដង ដែល​ករណី​នេះ កើត​ឡើង​តាំង​ពី​វេលា​ម៉ោង​ប្រមាណ​៦៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ បង្ក​ជា​ភ្លើង​ផ្សែង​ហុយ​ចេញ​ពី​ក្លឹប​ហោះ​ឡើង​លើ​យ៉ាង​ខ្មួលខ្មាញ់។

ទោះ​យ៉ាង​ណា​សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​គ្រោះ​អគ្គិភ័យ​នេះ​ឡើយ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​រថយន្ត​ពន្លត់​អគ្គិភ័យ កំពុង​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ ដើម្បី​បាញ់​ពន្លត់​ភ្លើង និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ទៅ​អគារ​នៅ​ជុំវិញ​ផង៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម