ជើង​ហោះហើរ​ថ្មី ក្រុង​ព្រះសីហនុ​ទៅកាន់​ក្រុង​ក្វាងចូវ នឹង​ត្រូវបើក​ដំណើរការ​

  • 2018-09-11 02:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ក្រុមហ៊ុន ជេស៊ី (ខេមបូឌា) អ៊ិន​ធើ​ណេ​សិន​ណល អ៊ែរឡាញ (JC Airlines) នឹង​បើក​ដំណើរការ​ជើង​ហោះ ហើរ​ថ្មី​មួយ​ពី ក្រុង​ព្រះសីហនុ ទៅ​កាន់ ទី​ក្រុង​ក្វាងចូវ ដោយ​ចេញ​ដំណើរ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ ឆ្នាំ​២០១៨។

នារីអូតេស របស់ក្រុមហ៊ុន JC Airlines

តំណាង​ក្រុមហ៊ុន JC Airlines បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​បើក​ដំណើរការ​ហោះហើរ ដោយ​ត្រង់​ជា​លើក​ដំបូង​រវាង​ខេត្ត​ទាំងពីរ ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើដំណើរ​ដល់​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា ពាណិជ្ជករ​សម្រាប់​ការ​ហោះហើរ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន។

បើ​តាម​ការ​បញ្ជាក់​ពី តំណាង​ក្រុមហ៊ុន​ខាងលើ បាន​បន្ដ​ទៀត​ថា សម្រាប់​ពេល​វេលា​ហោះហើរ​ចេញ​ដំណើរ​ពី​ក្រុង ព្រះសីហនុ​ទៅ​កាន់​ទីក្រុង​ក្វាងចូវ នឹង​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ហោះហើរ ជា​រៀង​រាល់​ថ្ងៃ ទៅ​តាម​កាលវិភាគ​កំណត់​របស់​ក្រុមហ៊ុន។ ចំណែក​ការ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ក្វាងចូវ មក​កាន់​ក្រុង ព្រះសីហនុ គឺ​ចេញ​ដំណើរ​នៅ​ម៉ោង៣​:២៥​នាទី​ជា​រៀង​រាល់​ថ្ងៃ​។ ការ​បើក​ដំណើរការ​គោលដៅ​ថ្មី​នេះ បាន​ធ្វើឲ្យ​ចំនួន​ជើង​ហោះហើរ​របស់​ក្រុមហ៊ុន JC Airlines បាន​កើន​ឡើង​ដល់ ២៩​ជើង ក្នុង​មួយ​សប្តាហ៍ ហើយ​ខេត្ត​ព្រះសីហនុ គឺ​ជា​គោលដៅ​ទី​១២ហើយ​ដែល JC Airlines ធ្វើ​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់​ចិន​ដី​គោក​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន JC Airlines បាន ចាប់​ផ្តើម​បើក​ដំណើរការ​ហោះហើរ​លើក​ដំបូង​របស់​ខ្លួន​ចាប់ពី​ថ្ងៃ​ទី១៧ ខែ​មីនា ឆ្នាំ​២០១៧ ហើយ​មក​ដល់​ពេល​នេះ​គឺ​មាន​យន្តហោះ​ចំនួន ៥​គ្រឿង ប្រភេទ Airbus 320 ៕

យន្តហោះ របស់ក្រុមហ៊ុន JC Airlines

រូបថត៖ AKP

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម