លោក កឹម សុខា ស្នើសុំ​មេ​ប៉ូលិស​ជួយ​ការពារ​សុវត្ថិភាព

  • 2018-09-11 04:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​អគ្គ​ស្នងការ​នគរបាល​ជាតិ ជួយ​ការពារ​សុវត្ថិភាព​របស់​លោក។ នេះ​បើ​យោង​តាម​លិខិត​ដែល​លោក កឹម សុខា ផ្ញើ​ជូន​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៩។

នៅ​ក្នុង​លិខិត លោក កឹម សុខា បាន​សរសេរ​ថា "ខ្ញុំ​បាទ កឹម សុខា សូម​ស្នើ​សុំ​ឯកឧត្ដម​អគ្គ​ស្នងការ​នគរបាល​ជាតិ​មេត្តា​ជួយ​ការពារ​សុវត្ថិភាព​របស់​ខ្ញុំ ដោយ​ក្ដី​អនុគ្រោះ"។

លោក កឹម សុខា ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​នាពេល​កន្លងមក

លោក កឹម សុខា កំពុង​ស្នាក់​នៅ​ផ្ទះ​លេខ ៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​ដោះលែង​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ពី​លោក គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣ (ពន្ធនាគារ​ត្រពាំងផ្លុង) ឱ្យ​ដោះ​លែង​លោក កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨។ លោក កឹម សុខា ត្រូវ​បាន​តំណាង​អយ្យការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស បាន​ប្រព្រឹត្ត​នៅ​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ បទ​ល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង និង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ៖ សោភា

អត្ថបទពេញនិយម