រុស្ស៊ី និង​ចិន ត្រៀម​រៀបចំ​គម្រោង​វិនិយោគ​រួម​គ្នា​តម្លៃ​មិន​តិច​ជាង ១០០​ពាន់​លាន​ដុល្លារ

  • 2018-09-11 06:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


គម្រោង​វិនិយោគ​ចំនួន ៧៣ ដែល​មាន​តម្លៃ​ជាង ១០០​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​បង្កើត​ឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន​រុស្ស៊ី និង​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

គម្រោង​នេះ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ប្រឹក្សា​ពាណិជ្ជកម្ម​រុស្ស៊ី-ចិន ដែល​មាន​អ្នក​តំណាង​មិន​តិច​ជាង ១៥០​នាក់​មក​ពី​ក្រុមហ៊ុន​ធំៗ​របស់​រុស្ស៊ី និង​ចិន នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត ប្រចាំ​ឆ្នាំ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី ចាប់​ពី​ថ្ងៃ​ទី​១១ ដល់ ១៣ ខែ​កញ្ញា ឆ្នាំ​២០១៨។

កិច្ចសហការ​រវាង​រុស្ស៊ី និង​ចិន ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្ថិរភាព​សេដ្ឋកិច្ច ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​ប្រទេស​ទាំង​២ ធ្លាប់​មាន​ទំនាក់ទំនង​រកាំរកូស​នឹង​គ្នា ប៉ុន្តែ​​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រុស្ស៊ី និង​ចិន បាន​ស្វះស្វែង​ផ្សារភ្ជាប់​ចំណង​មិត្តភាព​​នឹង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជា​សាធារណៈ​ទៅ​វិញ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

;