កងពល​ធំ-តូច ចំនួន៥ ត្រូវ​ផ្ទេរ​ទៅ​ដាក់​ក្រោម​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក

  • 2018-09-11 07:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 123

ចន្លោះមិនឃើញ

សម្ដេច​ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​សម្រេច​ផ្ទេរ​កងពល​ចំនួន៥ ពី​អគ្គបញ្ជាការដ្ឋាន ទៅ​ដាក់​ចំណុះ​ផ្ទាល់​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក។ កងពល​ទាំង៥ នោះ មាន​ដូចជា កងពលធំ​អន្តរាគមន៍​លេខ​២ កងពលធំ​អន្តរាគមន៍​លេខ​៣ កងពល​តូច​អន្តរាគមន៍​លេខ១ កងពល​តូច​ឆ័ត្រ​យោង​ពិសេស​៩១១ និង​កងពល​តូច​លេខ​៧០។

សម្ដេច ទៀ បាញ់ ក្នុង​ពិធី​ប្រកាស​តែងតាំងលោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការ​កងទ័ព​ជើងគោក

ការ​សម្រេច​នេះ បាន​ត្រូវ​បាន​ឡើង​តាមរយៈ​ប្រកាស​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ២០១៨ កន្លង​ទៅ។

សូម​បញ្ជាក់​ថា ការ​សម្រេច​កាត់​កងពល​ចំនួន៥ ពី​អគ្គបញ្ជាការដ្ឋាន មក​ដាក់​ចំណុះ​ផ្ទាល់​ក្រោម​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​នេះ គឺ​ក្រោយ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​មេបញ្ជាការ​កងទ័ព​ជើងគោក កាលពី​ថ្ងៃ​ទី៦ ខែ​កញ្ញា ២០១៨ កន្លង​ទៅ៕

អត្ថបទ៖ សោភា

;