អាមេរិក បញ្ជាក់​ទឹក​លុយ​ដែល​ចាយ​លើ​សង្គ្រាម ក្រោយ​ព្រឹត្តិការណ៍ ១១ កញ្ញា ២០០១

  • 2018-09-12 02:50:40
  • ចំនួនមតិ 3 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


ទឹក​ប្រាក់​ចំនួន​ជាង ១,៥​ទ្រីលាន​ដុល្លារ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចំណាយ​ទៅ​លើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និង​ស៊ីរី គិត​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​មហា​ភេរវកម្ម​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក។

របាយការណ៍​ដដែល បញ្ជាក់​ថា ទឹក​ប្រាក់​ទាំង​នោះ​បាន​ផ្គត់ផ្គង់​ទៅ​លើ​ថ្លៃ​ហ្វឹកហាត់ សម្ភារៈ​ប្រើប្រាស់ ថ្លៃ​ជួសជុល​សព្វាវុធ អាហារ សម្លៀក​បំពាក់ សេវាកម្ម​សុខភាព និង​ប្រាក់​ខែ​កងទ័ព។

កម្លាំង​យោធា​អាមេរិក (រូបភាព៖ Sputnik International)

បច្ចុប្បន្ន ប្រតិបត្តិការ​យោធា​អាមេរិក​ចម្បងៗ ដែល​កំពុង​ដំណើរការ មាន​ចំនួន ៣ ដូចជា ប្រតិបត្តិការ​ Freedom Sentinel នៅ​អាហ្វហ្គានីស្ថាន ប្រតិបត្តិការ Inherent Resolve នៅ​ស៊ីរី និង​អ៊ីរ៉ាក់ និង​ប្រតិបត្តិការ Noble Eagle នៅ​អាមេរិក និង​កាណាដា។ ប្រតិបត្តិការ​យោធា​ទាំង​៣ បាន​ចំណាយ​ថវិកា​សរុប​អស់​ចំនួន ១៨៥,៥​ពាន់​លាន​ដុល្លារ៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ ឈាង.

;