រុស្ស៊ី នឹង​ស្នើ UN ឲ្យ​ដក​ទណ្ឌកម្ម​មួយ​ចំនួន​ចេញ​ពី​កូរ៉េខាងជើង

  • 2018-09-12 03:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ក្រុង​មូស្គូ​បាន​រៀបចំ​ស្នើ​ទៅ​ក្រុមប្រឹក្សា​សន្ដិសុខ​អង្គការ​សប្រជាជាតិ ដើម្បី​ដក​ទណ្ឌកម្ម​មួយ​ចំនួន​ចេញ​ពី​កូរ៉េខាងជើង ប្រសិនបើ​ប្រទេស​នេះ​កាន់តែ​បោះ​ជំហាន​ទៅ​រក​ការ​រំលាយ​នុយក្លេអ៊ែរ។ បើ​តាម​ការ​បញ្ជាក់​របស់​លោក Igor Morgulov ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ខាង​កើត ខាង​ត្បូង និង​ប៉ាស៊ីហ្វិក។

កិច្ចប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ/ រូបភាព៖ Reuters

ការ​បញ្ជាក់​របស់​ឧបនាយករដ្ឋមន្រ្តី​រុស្ស៊ី​រូប​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាងកើត នៅ​ទីក្រុង Vladivostok នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ២០១៨​នេះ។

សូម​បញ្ជាក់​ថា ក្រោយ​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុងអ៊ុន នៅ​សិង្ហបុរី កាលពី​ខែ​មិថុនា ២០១៨ ភាគី​ទាំង​ពីរ​បាន​ប្ដេជ្ញា​រំលាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​របស់​កូរ៉េខាងជើង។ ចំណែក​ខាង​ភាគី​អាមេរិក​ក៏​បាន​ប្រកាស​លើកលែង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ផង​ដែរ នៅ​ពេល​ប្រទេស​នេះ​រំលាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

;