រុស្ស៊ី ចិន យល់​ព្រម​គ្នា​កាត់​បន្ថយ​ការ​ប្រើ​ដុល្លារ​នៅ​ក្នុង​ជំនួញ

  • 2018-09-12 03:48:06
  • ចំនួនមតិ 198 | ចំនួនចែករំលែក 739

ចន្លោះមិនឃើញ


លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ប្រកាស​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​នៅ​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន​ច្រើន​ជាង​ការ​ប្រើប្រាស់​លុយ​ដុល្លារ​អាមេរិក។

លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន (រូបភាព៖ Reuters)

"ភាគី​រុស្ស៊ី និង​ចិន បាន​បញ្ជាក់​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ជាតិ​ឲ្យ​បាន​សកម្ម នៅ​ក្នុង​ការ​ទិញដូរ​ទៅ​វិញ​ទៅ​មក" នេះ​ជា​ការ​ថ្លែង​របស់​លោក ពូទីន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​លោក ស៊ី ជិនពីង ប្រធានាធិបតី​ចិន កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ជំនួប​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាង​កើត នៅ​ក្រុង Vladivostok ប្រទេស​រុស្ស៊ី។

មេ​ដឹក​នាំ​រុស្ស៊ី និយាយ​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ជំរុញ​ឲ្យ​សេវាកម្ម​ធនាគារ​នៃ​ប្រតិបត្តិការ​នាំ​ចេញ-​នាំ​ចូល​មាន​ស្ថិរភាព ខណៈ​ពេល​នេះ​​ពិភពលោក​កំពុង​មាន​ហានិភ័យ​ទីផ្សារ​ពាណិជ្ជកម្ម​សកល៕

ប្រភព៖ Khaleejtimes ប្រែ​សម្រួល៖ ឈាង.

;