កូរ៉េខាងត្បូង ដាក់​ដំណើរការ​នាវា​មុជ​ទឹក​ទី​មួយ ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល

  • 2018-09-14 09:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី១៤ ខែ​កញ្ញា ២០១៨​នេះ បាន​ដាក់​ដំណើរការ​នាវា​មុជ​ទឹក​ទី​មួយ​របស់​ខ្លួន ដែល​មាន​សមត្ថភាព​បាញ់​មីស៊ីល ទាំង​មីស៊ីល​បាញ់​ចេញ​ពី​នាវា និង​មីស៊ីល​អន្តរទ្វីប។

នាវា​មុជ​ទឹក​ Donsan Ahn Chang-ho ទម្ងន់ ៣​ពាន់​តោន/ រូបភាព៖ Yonhap
នាវា​មុជ​ទឹក​នេះ មាន​ឈ្មោះ Donsan Ahn Chang-ho មាន​ទម្ងន់ ៣​ពាន់​តោន សាងសង់​អស់​ទឹកប្រាក់ ៧០០​លាន​ដុល្លារ។ នេះ​ជា​ទី​នាវា​មុជ​ទឹក​ទី១ ក្នុង​ចំណោម​នាវា​មុជ​ទឹក ៣​គ្រឿង ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ។

អំឡុង​ពិធីស​ម្ពោធ​នាវា​មុជ​ទឹក​នេះ លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​លើកឡើង​ថា "វា​បង្ហាញ​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​នៅ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ប្រទេស"។ លោក​ថា "សន្ដិភាព​តាមរយៈ​អំណាច គឺជាយុទ្ធសាស្រ្ដ​សន្ដិសុខ​ឥត​ងាករេ​នៃ​រដ្ឋាភិបាល​នេះ"៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;