ស៊ី ជីនពីង៖ ចិន​ចង់​សហការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ក្នុង​ឧស្សហកម្ម​បញ្ញា​សិប្បនិមិត្ត

  • 2018-09-18 04:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន កាលពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា ប្រទេស​ចិន​មាន​ឆន្ទៈ ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​ផ្សេងទៀត​ក្នុង​វិស័យ​បញ្ញា​សិប្បនិមិត្ត ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ ការ​ការពារ​សន្ដិសុខ និង​ចែក​រំលែក​លទ្ធផល​រួម។

រូបភាព៖ CGTN
ការ​លើកឡើង​របស់​​លោក ស៊ី ជីនពីង ដូច្នេះ បាន​ធ្វើឡើង​ក្នុង​សារ​លិខិត​អបអរសាទរ​ពិធី​បើក​សន្និសីទ​បញ្ញាសិប្បនិមិត្ត​ពិភពលោក នៅ​ក្រុង​សៀងហៃ។

លោក ស៊ី បាន​ចង្អុល​បង្ហាញ​ថា បញ្ញា​សិប្បនិមិត្ត​ជំនាន់​ថ្មី​កំពុង​លូតលាស់​ពាសពេញ​ពិភពលោក ដោយ​កំពុង​បញ្ចូល​បាតុភូត​ថ្មី​ទៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ការ​ផ្លាស់ប្ដូរ​ស៊ី​ជម្រៅ​នៃ​ផលិតភាព​របស់​មនុស្ស និង​របៀបរបប​រស់នៅ។

ប្រទេស​ទាំង​អស់​គួរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ដោះស្រាយ​បញ្ហា​ថ្មីៗ​នានា ដែល​បណ្ដាល​មក​ពី​បញ្ញា​សិប្បនិមិត្ត​ក្នុង​ច្បាប់ សន្ដិសុខ វិជ្ជាជីវៈ ក្រមសីលធម៌ ហើយ​វិស័យ​អភិបាល​កិច្ចរដ្ឋាភិបាល​រួមគ្នា​ទាញ​យក​កាលានុវត្តភាព​ការ​អភិវឌ្ឍ​នេះ។ លោក ស៊ី ជីនពីង បន្ថែម។

លោក​បន្ដ​ទៀត​ថា ចិន​ប្ដេជ្ញា​ដើម្បី​សម្រេច​ការ​អភិវឌ្ឍ​មាន​គុណភាព​ខ្ពស់ ហើយ​ការ​អភិវឌ្ឍ និង​កម្មវិធិ​បញ្ញា​សិប្បនិមិត្ត នឹង​លើក​ស្ទួយ​យ៉ាង​មាន​ប្រសិទ្ធភាព​កម្រិត​នៃ​បញ្ញា​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​ជំរុញ​សមត្ថភាព​នានា​ក្នុង​សេវាសាធារណៈ និង​ការ​គ្រប់គ្រង​នគរូបនីយកម្ម។

លោក​បញ្ជាក់​ទៀត​ថា ចិន​មាន​ឆន្ទៈ​បន្ដ​ការ​ផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​នានា​ជាមួយ​ប្រទេស​ដទៃ​ទៀត ក្នុង​វិស័យ​ជាច្រើន​នៃ​ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា ការចែក​រំលែក​ទិន្នន័យ និង​កម្មវិធី​ទីផ្សារ ដើម្បី​ចែករំលែក​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ឌីជីថល៕

រូបភាព៖ Xinhua

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;