ក្រសួង​ការពារ​រុស្ស៊ី បញ្ជាក់​ប្រទេស​ដែល​បាញ់​ទម្លាក់​យន្តហោះ​របស់​ខ្លួន​នៅ​ស៊ីរី

  • 2018-09-18 08:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​រុស្ស៊ី នៅ​រសៀល​ថ្ងៃ​ទី១៨ ខែ​កញ្ញា ២០១៨​នេះ បាន​បញ្ជាក់​ថា យន្តហោះ​ស៊ើបការណ៍​របស់​ខ្លួន ១​គ្រឿង ត្រូវ​បាន​ប្រព័ន្ធ​ការពារ​មីស៊ីល S-200 របស់​ស៊ីរី​បាញ់​ទម្លាក់ ក្នុង​ពេល​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល ៤​គ្រឿង វាយ​ប្រហារ​នៅ​ក្នុង​ខេត្ត Latakia។ ក្រសួង​ការពារ​រុស្សី​បញ្ជាក់​ថា ក្រុង​មូស្គូ​រក្សា​សិទ្ធិ​ក្នុង​ការ​ឆ្លើយតប​ជា​បន្តបន្ទាប់។

យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី ប្រភេទ Il-20
នៅ​ល្ងាច​ថ្ងៃ​ទី១៧ ខែ​កញ្ញា ២០១៨ ម្សិលមិញ យន្តហោះ​ចម្បាំង F-16 ចំនួន ៤​គ្រឿង​របស់​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​គោលដៅ​នានា ក្នុង​ខេត្ត Lakakia។ ការ​វាយ​ប្រហារ​នេះ បន្ទាប់​ពី​មាន​បញ្ហា​តូច​មួយ ហើយ​បង្កើត​ទៅ​ជា​ស្ថានភាព​គ្រោះថ្នាក់​សម្រាប់​យន្ដហោះ​យោធា និង​នាវា​ចម្បាំង​ជាច្រើន​នៅ​ក្នុង​តំបន់​នោះ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ទៀត​ថា នាវា​ចម្បាំង​របស់​បារាំង ក៏​ដូចជា​យន្តហោះ​ស៊ើបការណ៍​រុស្ស៊ី ប្រភេទ Il-20 ក៏​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​នោះ​ផងដែរ។ "ពីឡុត​អ៊ីស្រាអែល​បាន​ប្រើ​យន្ដហោះ​រុស្ស៊ី ជា​រនាំង និង​រៀបចំ​វាយ​ប្រហារ​លើ​មូលដ្ឋាន​កងទ័ព​អាកាស​ស៊ីរី។ ជា​លទ្ធផល យន្តហោះ​ស៊ើបការ​រុស្ស៊ី ដែល​មាន​ទំហំ​ឆ្លងកាត់​រ៉ាដា​ធំ​ជាង​យន្តហោះ​ចម្បាំង F-16 ត្រូវ​បាន​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​មីស៊ីល S-200”៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;