Firmino ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៩០ ជួយ​ឲ្យ Liverpool ឈ្នះ PSG ៣-២

  • 2018-09-18 23:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ហង្ស​ក្រហម Liverpool បាន​ឈ្នះ​ក្រុម​ភ្ញៀវ​មក​ពី​បារាំង Paris Saint Germain (PSG) ដោយ​លទ្ធផល ៣-២ ក្នុង​ប្រកួត​បាល់ទាត់ Champions Leauge ពូល C កាលពី​យប់​មិញ​នេះ។

Firmino អបអរសាទរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៩០
ក្នុង​នោះ ក្រុម​ម្ចាស់ផ្ទះ Liverpool បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​មុន គឺ​នៅ​នាទី៣០ ដោយ​កីឡាករ Daniel Sturridge និង​នៅ​នាទី​៣៦ ដោយ James Milner។ បន្ទាប់​មក PSG បាន​ស៊ុត​បញ្ចូល​ទី ២​គ្រាប់ តាម​បាន​ស្មើ​វិញ គឺ​ដោយ​កីឡាករ Thomas Meunier នៅ​នាទី​៤០ និង Kylian Mbappe នៅ​នាទី​៨៣។ ប៉ុន្ដែ​ចូល​ដល់​នាទី​៩០ ទៅ​ហើយ Roberto Firmino បាន​ស៊ុត​បញ្ចូល​ទី ១​គ្រាប់ ជួយ​ឲ្យ Liverpool ឈ្នះ PSG ដោយ​លទ្ធផល ៣-២៕

វីដេអូ Liverpool ឈ្នះ PSG ដោយលទ្ធផល ៣-២

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;