​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំង​២ ទទួលបាន​ផ្លែផ្កា​ហើយ

  • 2018-09-19 03:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ចេអ៊ីន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ស្តីពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ។ កូរ៉េខាងជើង យល់ព្រម​បិទ​ជា​អចិន្ត្រៃយ៍ នូវ​ទីតាំង​ធ្វើ​តេស្ត​មីស៊ីល Thongchang-ri និង​ទីតាំង​បាញ់​បង្ហោះ​មីស៊ីល។

លោក មូន ចេអ៊ីន ចាប់ដៃលោក គីម ជុងអ៊ុន ក្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង លុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ នៅថ្ងៃទី១៩កញ្ញានេះ (រូបថត៖ Reuters)
ជាមួយ​គ្នា​នេះ ភាគី​ទាំង​២ ក៏​បាន​លើក​ពី​គម្រោង ៣​ផ្សេង​ទៀត​ផងដែរ។ ក្នុង​នោះ​រួមមាន៖

១- គម្រោង​តភ្ជាប់​ផ្លូវដែក ដើម្បី​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​កូរ៉េ​ជាច្រើន​បាន​ជួប​ជុំ​គ្នា និង​ដើម្បី​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​គាំពារ​សុខភាព​ប្រជាជន។

២- លោក គីម ជុងអ៊ុន គ្រោង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ទៅ​កាន់​ក្រុង​សេអ៊ូល ជា​លើក​ដំបូង​។

៣- កូរ៉េទាំង​ពីរ គ្រោង​សហការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០៣២។

សូម​ជម្រាប​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ អាច​សម្រេច​ទៅ​បាន​ អំឡុង​ការ​ដំណើរ​ទស្សនកិច្ច​របស់​លោក មូន ចេអ៊ីន ទៅ​កាន់​ក្រុង​ព្យុងយ៉ាង រយៈ​ពេល​៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ១៩ ខែ​កញ្ញា ឆ្នាំ​២០១៨។

នេះ​ជា​ជំនួប​លើក​ទី៣ រវាង​លោក មូន និង​លោក គីម ដោយ​គិត​ចាប់​តាំង​ពី​ជំនួប​កំពូល​រវាង​មេដឹកនាំ​ទាំងពីរ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨​កន្លង​ទៅ​៕

អត្ថបទទាក់ទង

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;