Beckham ចូលរួម​ពិធី​បង្ហាញ​រថយន្ត​លើក​ដំបូង​របស់​វៀតណាម

  • 2018-10-02 09:45:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​តារា​បាល់ទាត់​ល្បី​ David Beckham បាន​បង្ហាញ​វត្តមាន​ក្នុង​ពិធី​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នូវ​ រថយន្ត​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​របស់​វៀតណាម ក្នុង​ពិព័រណ៍​យានយន្ត​នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង នា​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៨​នេះ​។

រថយន្ត​ដែល​ត្រូវ​បាន​បង្ហាញ មាន​ចំនួន ២​ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង​ LUX SA2.0 (ប្រភេទ SUV)។

Beckham ទស្សនារថយន្តរបស់វៀតណាម (រូបថត៖ កាត់ពីវីដេអូ)
Beckham បាន​និយាយ​ថា រថយន្ត​នេះ​មាន​ភាព​​ទាន់សម័យ ហើយ​វា​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​វៀតណាម ដែល​ផលិត​រថយន្ត​ជា​លើក​ដំបូង​នេះ​ឡើង​។

ក្រុមហ៊ុន Vinfast ដែល​បាន​ផលិត​រថយន្ត​ទាំងពីរ​ម៉ូដែល បាន​អះអាង​ដែរ​ថា គោលបំណង​នៃ​ការ​នាំ​យក​រថយន្ត​របស់​ក្រុមហ៊ុន Vinfast មក​កាន់​ពិព័រណ៍​អន្តរជាតិ​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​យីហោ​របស់​ខ្លួន ទៅ​កាន់​ពិភពលោក​ទាំងមូល​។

ក្រុមហ៊ុន​ក៏​បាន​អះអាង​ថា រថយន្ត​នេះ​ នឹង​មាន​តម្លៃ​សមរម្យ ដើម្បី​លក់​ជូន​ប្រជាជន​វៀតណាម​។ ក្រុមហ៊ុន​ដដែល គ្រោង​បញ្ចេញ​លក់​រថយន្ត​ទាំងនេះ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​ខាងមុខ​៕

ប្រភព៖ Zing ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;