រថយន្ត​ផលិត​ក្នុង​ស្រុក​លើកដំបូង​របស់​​វៀតណាម ចូលរួម​ពិព័រណ៍​យានយន្ត​នៅ​បារាំង

  • 2018-10-01 08:16:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន VinFast របស់​វៀតណាម នឹង​នាំ​យក​រថយន្ត​ផលិត​ក្នុង​ស្រុក​ជា​លើក​ដំបូង​របស់​ខ្លួន ទៅ​ចូល​រួម​ពិព័រណ៍​យានយន្ត Paris Motor Show 2018 ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១៨​ នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។

រថយន្ត LUX SA2.0 (ប្រភេទ SUV) ដែលផលិតក្នុងប្រទេសវៀតណាម (រូបថត៖ Vietnam News)
រថយន្ត​ផលិត​ក្នុង​ស្រុក ដែល​ក្រុមហ៊ុន​វៀតណាម​គ្រោង​យក​ទៅ​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ទី​មួយ​ មាន​ចំនួន ២​ម៉ូដែល គឺ LUX A2.0 (ប្រភេទ sedan ទ្វារ៤) និង​ LUX SA2.0 (ប្រភេទ SUV)។

VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិក ដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជា BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំងពីរ​ម៉ូដែល​របស់​ខ្លួន​ឡើង​។

ក្រោយ​ការ​តាំង​បង្ហាញ​នៅ​បារាំង វៀតណាម​គ្រោង​បញ្ចេញ​លក់​រថយន្ត​ទាំងនេះ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​ខាងមុខ​៕

រថយន្ត LUX A2.0 (ប្រភេទ Sedan)/រូបថត៖ Vietnam News)

អត្ថបទទាក់ទង

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;