លើក​ទី១ ក្នុង​រយៈពេលជាង ១០ឆ្នាំ ដែល Real ស៊ុត​មិន​ចូល​សូម្បី​១គ្រាប់ ក្នុង ៣ប្រកួត​ជាប់គ្នា

  • 2018-10-03 03:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ចាញ់​ក្រុម Sevilla ៣-០ និង​ស្មើ Atletico Madrid ០-០ នៅ La Liga ក្រុម​យក្ស​អេស្ប៉ាញ Real Madrid នៅ​មិន​ទាន់​អាច​ស្ដារ​មុខ​មាត់​បាន​វិញ​នោះទេ ដោយ​ចាញ់​ក្រុម​រុស្ស៊ី ១-០ ក្នុង​ពូល G នៃ UEFA Champions League កាលពី​យប់មិញ។

នេះ​ជា​លើក​ទី១ ហើយ គិត​ចាប់​តាំង​ពី​រដូវកាល ២០០៦-២០០៧ ដែល​ Real មិន​អាច​ស៊ុត​បញ្ចូលទី​គូប្រកួត​ ដល់ទៅ ៣ប្រកួត​ជាប់គ្នាបែបនេះ។

Karim Benzema ព្យាយាម​ស៊ុត​សំដៅទីក្រុម CSKA កាលពីយប់មិញ។ ខ្សែ​ប្រយុទ្ធ​បារាំងរូបនេះ ខកខាន​ស៊ុត​បញ្ចូលទី​ជាច្រើនប្រកួត​មកហើយ (រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters)
កាលពី​រដូវកាល ២០០៦-២០០៧ ជំនាន់​លោក Fabio Capello ដឹកនាំ Real បាន​បង្កើត​កំណត់ត្រា​ដ៏​អាក្រក់​នេះ ដោយ​ចាញ់​ក្រុម Recreativo Huelva ៣-០ ចាញ់ Deportivo ២-០ និងស្មើ Real Betis ០-០។ ចាប់តាំង​ពី​ពេល​នោះ​មក ពោល​គឺ​រយៈពេលជាង ១០ឆ្នាំ Real មិនធ្លាប់​ជួប​កំណត់ត្រា​នេះ​ម្ដង​ទៀត​ទេ។

បើ​និយាយ​តែ​នៅ Champions League វិញ នេះ​ជា​ប្រកួត​ដំបូង​ហើយ ក្នុង​ ២៩ប្រកួត​ចុងក្រោយ ដែល​ Real Madrid មិន​អាច​បំប៉ោង​សំណាញ់ទីគូប្រកួត​បាន ពោល​គឺ​ចាប់​តាំង​ពី​ស្មើ ០-០ ទល់​នឹង​ក្រុម Manchester City កាលពីខែមេសា ឆ្នាំ២០១៦។

Nikola Vlasic ស៊ុត​បញ្ចូលទី ទោះ​មាន​ការ​រារាំង​ពី Raphael Varane (រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters)

ប្រកួត​បន្ទាប់ Real Madrid នឹង​ត្រូវ​ប៉ះ​ក្រុម Alaves នៅ La Liga នា​ថ្ងៃ​ទី៦ តុលា ចុង​សប្ដាហ៍​នេះ។ តើលោក Julen Lopetegui អាច​កែខៃ​តំបន់​ប្រយុទ្ធ ឲ្យ​ប្រសើរ​បាន​ដែរឬទេ?

សូម​ទស្សនា​វីដេអូហាយឡាយ​ នៃ​ការ​ប្រកួត​រវាង CSKA និង Real Madrid ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;