ព្យុះ "កង្រី" កំពុងបក់បោកឆ្ពោះ​ទៅ​កាន់​ប្រទេស​ជប៉ុន

  • 2018-10-03 07:16:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​មជ្ឈមណ្ឌល​ប្រកាសអាសន្ននៃព្យុះ​ទីហ្វុង​នៅ​កោះ​ហាវៃ បាន​ព្យាករ​ថា ព្យុះ​ទីហ្វុង "កង្រី (Kong-rey)" កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​។ សេចក្ដី​ប្រកាស​នេះ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​មនុស្ស ៤នាក់​នៅ​ប្រទេស​ជប៉ុន បាន​ស្លាប់​ដោយសារ​ព្យុះ Trami ដែល​បាន​បោកបក់ កាលពី​សប្ដាហ៍​មុន​។

ព្យុះ Trami បានបោកបក់ទៅលើប្រទេសជប៉ុន កាលពីសប្ដាហ៍មុន (រូបថត៖ express.co.uk)
មជ្ឈមណ្ឌល​ប្រកាសអាសន្ននេះបាន​ឲ្យដឹង​ទៀតថា ព្យុះកង្រី កំពុងបក់បោកក្នុងល្បឿន​​ ៣១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ហើយព្យុះ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ទី​ ៥ ដែល​ជា​កម្រិត​ខ្លាំង​មួយ​។

ព្យុះកង្រី អាច​ឆ្លងកាត់​ភាគ​ខាង​កើត​ប្រទេស​ចិន នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ ដែល​អាច​បង្ក​ជា​ភ្លៀង​ធ្លាក់​នៅ​ក្រុង​សៀងហៃ រួច​វា​នឹង​បន្ត​ក្នុង​ល្បឿន ១៥០​គីឡូម៉ែត្រ​ក្នុង​ម៉ោង មុន​នឹង​បន្ត​ឆ្ពោះ​ទៅ​កាន់​ក្រុង Busan ប្រទេស​កូរ៉េខាងត្បូង នៅ​ចុង​សប្ដាហ៍ ក្នុង​ល្បឿន ១៤០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ដែល​អាច​បង្ក​ជា​ការ​បាក់​ដី​ផង​ដែរ​។

តំបន់​ភ្នំ Kyushu និង​ភាគ​ខាងត្បូង​នៃ​កោះ Honshu ប្រទេស​ជប៉ុន នឹង​ទទួល​រង​ទឹកភ្លៀង​កម្រិត​ខ្ពស់​ ពី​ឥទ្ធិពល​ព្យុះ​កង្រី​នេះ​​៕

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;