សម្ដេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន នា​ចុង​សប្ដាហ៍​នេះ

  • 2018-10-04 07:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ-ជប៉ុន លើក​ទី១០ ពី​ថ្ងៃ​ទី៦ ដល់ ១០ ខែ​តុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន តបតាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

សម្ដេច ហ៊ុន សែន ចាប់ដៃសម្ដេច ស ខេង មុនចេញទៅប្រជុំនៅ​ក្រៅប្រទេស នាពេល​កន្លង​មក
ក្រៅពី​ចូលរួម​កិច្ចប្រជុំ មេគង្គ-ជប៉ុន សម្ដេច ហ៊ុន សែន នឹងជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន។ បន្ទាប់​មក នាយករដ្ឋមន្រ្តី​ទាំង​ពីរ​នឹង​មាន​សន្និសីទ​សារព័ត៌មាន​រួម​គ្នា។

ជាមួយ​គ្នា​នេះ សម្ដេច​នាយករដ្ឋមន្រ្តី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​ផង​ដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;