ឧប្បត្តិហេតុ និង​ឧបទ្ទវហេតុ​យន្តហោះ​ខុសគ្នា​ដូចម្ដេច​?

  • 2018-10-17 13:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយករង​បច្ចេកទេស នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យដឹង​ថា គ្រោះ​ថ្នាក់យន្តហោះ​ត្រូវ​បាន​ចែក​ជា ២​ប្រភេទ​គឺ៖ ឧប្បត្តិហេតុ (Incident) ជាគ្រោះថ្នាក់ស្រាលៗ ដូចជា ការបែកកង់​យន្តហោះ ការរំកិល​​របស់​យន្តហោះ​​មួយ​ទៅ​ប៉ះ​យន្តហោះ​មួយ​ទៀត ការ​លេច​ប្រេង ជា​ដើម ​និង ឧបទ្ទវហេតុ (Accident) គឺ​ជា​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ខូចខាត​ទ្រព្យសម្បត្តិ និង​ខូចខាត​យន្តហោះ​។ ចំណែក​ការ​បាត់​យន្តហោះ ក៏​ត្រូវបានចាត់ទុកជា​ឧបទ្ទវហេតុ​ផងដែរ​។

(រូបថត៖ គណនីហ្វេសប៊ុកផ្លូវការរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន)
លោក ស៊ី ចាន់ សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ឲ្យដឹងដូច្នេះ ក្នុងកម្មវិធីកម្ពុជារាត្រីនេះ នៃស្ថានីយទូរទស្សន៍ BTV News កាលពីពេលថ្មីៗកន្លងទៅនេះ។

ការឲ្យដឹងនេះដែរ គឺលោក ស៊ី ចាន់ សិរីវុត្ថា បាន​បញ្ជាក់ថា កម្ពុជានឹង​រៀបចំ​សមយុទ្ធសង្គ្រោះយន្តហោះ​នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅខែ​វិច្ឆិកា ឆ្នាំ​២០១៨ខាងមុខនេះ ដោយការ​សហការរវាងរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល នឹង​​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​។

សូមជម្រាបថា នេះជាលំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើក​ទី​២  ដោយលើកទី១ត្រូវបាន​ធ្វើឡើង​កាលពីឆ្នាំ២០១៧ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប៕

អត្ថបទទាក់ទង សមយុទ្ធ​សង្គ្រោះ​យន្តហោះ​ជួប​ឧបទ្ទវហេតុ ​គ្រោង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;