៥យ៉ាង ដែល​គួរ​ដឹង​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup របស់ Terengganu

  • 2018-10-22 02:26:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Terengganu ដែល​មាន​ការ​រួមចំណែក​ពី​ខ្សែ​បម្រើ​កម្ពុជា ធារី ចន្ថាប៊ីន បាន​ឡើង​ទៅ​កាន់វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ Malaysia Cup 2018 ដើម្បី​ជួប​ក្លឹប Perak បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Johor Darul Ta'zim នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-២ (ជើង​ទី​១៖ ១-០) កាលពីចុងសប្ដាហ៍កន្លងទៅ។

ខាងក្រោម​ជា​រឿង ដែល​អ្នក​គួរ​ដឹង​ពី​ជំនួប​វគ្គផ្តាច់ព្រ័ត្រ Malaysia Cup 2018​៖

  • Johor Darul Ta'zim ជា​ក្រុម​ការពារ​តំណែង​ជើងឯក Malaysia Cup 2017 ដែល​ត្រូវ​បាន​ធ្លាក់​ដោយ​ថ្វី​ជើង​របស់​ Terengganu ។

  • នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៥ របស់ Terengganu ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup។ ការ​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ចុងក្រោយ គឺ​កាល​ពី​ឆ្នាំ​២០១១។

  • Terengganu ធ្លាប់​លើក​ពាន​រង្វាន់​នេះ​តែ​ម្ដង​គត់ កាល​ពី​ឆ្នាំ​២០០១​។

  • នេះ​ជា​ការ​ជួប​គ្នា​រវាង Terengganu ជាមួយ Perak នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup សាជាថ្មី បន្ទាប់​ពី​ធ្លាប់​ជួប​គ្នា​ក្នុង​វគ្គ​នេះ​កាល​ពី​ឆ្នាំ​១៩៩៨ ដែល​គ្រា​នោះ Perak បាន​យក​ឈ្នះ​ដោយ​ការ​ទាត់បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​។

  • វគ្គ​ផ្តាច់ព្រ័ត្រ Malaysia Cup នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន Shah Alam ។

គួរ​បញ្ជាក់​ថា Perak បាន​យក​ឈ្នះ​ក្លឹប Sabah ដោយ​លទ្ធផល ៧-២ (ជើងទី១៖ ២-២) កាលពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​កន្លង​ទៅ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;