វីដេអូ​ បង្ហាញ​ពី​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​​របស់​ម្ចាស់​ក្លឹប Leicester

  • 2018-10-30 04:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​ដែល​ថត​បាន​ដោយកាមេរ៉ាសុវត្ថិភាពនូវឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្ររបស់ម្ចាស់ក្លឹបបាល់ទាត់ Leicester City ត្រូវបានលាតត្រដាងជាផ្លូវការ ​កាលពីពេលថ្មីៗនេះ។

​ក្នុងវីដេអូខ្លីនោះ គេឃើញ ​ឧទ្ធម្ភាគចក្រ​របស់​លោក Vichai Srivaddhanaprabha មហាសេដ្ឋីថៃ បានហោះឡើងបានប្រហែលប៉ុន្មានវិនាទី ក៏ធ្លាក់ចុះមកវិញ ដោយមានសភាពមិនអាច​គ្រប់គ្រងម្ចាស់ការបានឡើយ​។

ឧបទ្ទវហេតុនេះ ដែល​បណ្ដាលឲ្យមនុស្ស​ ៥នាក់ ស្លាប់បាត់បង់ជីវិត ​បានកើតឡើង​ក្រោយ​ប្រហែល ១ម៉ោង​បន្ទាប់ពី​ចប់​ការ​ប្រកួត​រវាងក្លឹប Leicester City ជាមួយ​នឹង West Ham United ក្នុង​លទ្ធផល ១-១ ក្នុង​ក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យ​កន្លងទៅ។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង ឧទ្ធម្ភាគចក្រ​របស់​​មហាសេដ្ឋី​ថៃ ធ្លាក់​នៅ​ខាងក្រៅ​កីឡដ្ឋានក្លឹប Leicester

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;