សហភាព​អឺរ៉ុប ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ពី​ស្រីលង្កា

  • 2018-11-02 07:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប​នឹង​ពិចារណា​ដក​ប្រទេស​ស្រីលង្កា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ប្រសិន​បើ​ប្រទេស​នេះ​មិន​គាំទ្រ​ការប្ដេជ្ញា​លើ​ការ​គោរព​សិទ្ធិ។ នេះ​បើតាម​ការ​លើកឡើង​របស់​លោក Tung-Lai Margue អគ្គរដ្ឋទូត​អឺរ៉ុប​ប្រចាំ​ប្រទេស​ស្រីលង្កា ខណៈ​មាន​ការ​ព្រួយបារម្ភ​កើនឡើង ដោយ​ប្រធានាធិបតី​ស្រីលង្កា​បាន​ដោះដូរ​តំណែង​នាយករដ្ឋមន្រ្តី កាលពី​សប្ដាហ៍​មុន។

លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា/ រូបភាព៖ Reuters
សហភាព​អឺរ៉ុប​ព្រួយបារម្ភ​ពី​ការ​ត្រឡប់​មក​វិញ​របស់​លោក Mahinda Rajapaksa ជា​នាយករដ្ឋមន្រ្តី ដែល​អាច​រាំងស្ទះ​ដល់​ដំណើរការ​ឆ្ពោះ​ទៅ​ការ​បង្រួបបង្រួម​ជាតិ ក្រោយ​សង្រ្គាម​ជាមួយ​ក្រុម​ផ្ដាច់​ខ្លួន Tamil ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់។

លោក​អគ្គរដ្ឋទូត​អឺរ៉ុប​ថា "រដ្ឋាភិបាល [ស្រីលង្កា] បាន​ទទួល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដោយ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ប្ដេជ្ញា​ពិត ប្រសិន​បើ​ការ​ប្ដេជ្ញា​ទាំង​នេះ​មិន​អាច​ទទួល​យក​បាន បន្ទាប់​មក​យើង​នឹង​ពិចារណា​ដក [GSP]”។

សូម​បញ្ជាក់​ថា លោក​អគ្គរដ្ឋទូត​អឺរ៉ុប​រូប​នេះ រួម​ជាមួយ​អគ្គរដ្ឋទូត​មួយ​ចំនួន​ទៀត នៅ​ក្នុង​សប្ដាហ៍​នេះ បាន​ជួប​ជាមួយ​លោក Maithripala ប្រធានាធិបតី​ស្រីលង្កា សម្រាប់​ការ​បកស្រាយ​ស្ដីពី​វិបត្តិ​នយោបាយ ដោយ​ការ​បណ្ដេញ​នាយករដ្ឋមន្រ្តី​ចេញពី​តំណែង។

សហភាព​អឺរ៉ុប​បាន​ផ្ដល់​សប្បទាន​ពាណិជ្ជកម្ម​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន ប៉ុន្ដែ​សហភាព​អឺរ៉ុប​ក៏​បាន​តាមដាន​លក្ខខណ្ឌ​នានា រួមមាន​ទាំង​សិទ្ធិ​មនុស្ស​ផង​ដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;