ប្រធានាធិបតី​គុយបា ទស្សនកិច្ច​ទៅ​កូរ៉េខាងជើង និង​ប្រទេស​កុម្មុយនិស្ដ ៣​ទៀត​នៅ​អាស៊ី

  • 2018-11-05 06:20:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Miguel Diaz-Canel ប្រធានាធិបតី​គុយបា បាន​ទៅ​ដល់​ប្រទេស​កូរ៉េខាងជើង​ហើយ កាលពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ម្សិលមិញ។ ក្នុង​នោះ លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង បាន​ទៅ​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​គុយបា ដល់​អាកាសយានដ្ឋាន។

លោក គីម ជុងអ៊ុន ជួប​ប្រតិភូ​ប្រទេស​គុយបា កាលពី​ឆ្នាំ​២០១៥
អំឡុង​ជំនួប​ពិភាក្សា​នៅ​ផ្ទះ​សំណាក់ Paekhwawon មេដឹកនាំ​ទាំងពី​របាន​ឯកភាព​គ្នា​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​រាយការណ៍​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ២០១៨​នេះ។

លោក​ប្រធានាធិបតី​គុយបា នឹង​ចាកចេញ​ពី​ក្រុង​ព្យុងយ៉ាង នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្អែក​នេះ។ បន្ទាប់​មក លោក​នឹង​បន្ដ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;