ពន្ធដារ​រកចំណូល​បានជិត ២ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០​ខែ

  • 2018-11-08 02:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​រយៈពេល ១០​ខែ នៃឆ្នាំ​២០១៨​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ ទទួល​បាន​ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ ដែល​ប្រមូល​បាន (តាម​ប្រព័ន្ធ​អនឡាញ) មាន​ចំនួន​ ៧៤៩៤,៨៥ពាន់​លានរៀល (ជាង ១,៨៧ពាន់​លាន​ដុល្លារ) ស្មើ​នឹង ៩៧,៤២% នៃ​ផែនការ។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃទី៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុុំបូកសរុបលទ្ធផលការប្រមូលពន្ធ-អាករ ប្រចាំខែតុលា ឆ្នាំ២០១៨ កាលពីថ្ងៃទី៧វិច្ឆិកា។ រូបថត៖​ FB អគ្គនាយកដ្ឋានពន្ធដារ
ប្រសិន​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ​២០១៧ ការ​ប្រមូល​ពន្ធ-អាករ ឆ្នាំនេះ មានការ​កើនឡើង​ចំនួន ១១៨៨,៨៤ពាន់​លានរៀល (ជាង ២៩៦លាន​ដុល្លារ) ស្មើនឹង ១៨,៨៣%។ អគ្គ​នាយកដ្ឋាន​ពន្ធដារ​រំពឹង​ថា ចំណូល​ពន្ធ-អាករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៨ នឹងអាច​ប្រមូល​បានគ្រប់​ផែនការ​កំណត់​ដោយច្បាប់។

គិតក្នុង​ខែតុលា ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលពន្ធ-អាករ បាន​ចំនួន​ ៧២៨,៤៨ពាន់​លានរៀល (ជាង ១៨២លាន​ដុល្លារ) ស្មើនឹង ៩,៤៧% នៃ​ផែនការ​ច្បាប់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;