CNN ប្ដឹងរដ្ឋបាល ដូណាល់ ត្រាំ ជុំវិញបញ្ហាអ្នកកាសែត
- 2018-11-14 03:55:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CNN ប្ដឹងរដ្ឋបាល ដូណាល់ ត្រាំ ជុំវិញបញ្ហាអ្នកកាសែត
ចន្លោះមិនឃើញ
សារព័ត៌មាន CNN បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុងវ៉ាស៊ីនតោនឌីស៊ី ពាក់ព័ន្ធនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងជំនួយការរបស់លោកមួយចំនួនទៀតដែលបានដកហូតកាតសារព័ត៌មានពីអ្នកកាសែតប្រចាំសេតវិមានលោក Jim Acosta ។
ជុំវិញពាក្យបណ្ដឹងនេះ សេតវិមាននៅថ្ងៃដដែលបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយអះអាងថា CNN ធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយសេតវិមាន បានព្យាយាមការពារសិទ្ធិចូលយកព័ត៌មាន ក៏ប៉ុន្តែសកម្មភាពរបស់លោក Acosta បានធ្វើឲ្យរារាំងដំណើរការសនិ្ធសីទសារព័ត៌មាន កាលពីថ្មីៗកន្លងទៅ។ សេចក្ដីថ្លែងការណ៍បន្តថា ការសម្រេចដកហូតកាតសារព័ត៌មាននេះដែរ គឺដើម្បីត្រួតពិនិត្យលើទង្វើរបស់អ្នកសារព័ត៌មានរបស់ CNN ។
សូមជម្រាបថា ការសម្រេចរបស់សេតវិមាន ធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចពាក្យសម្ដីរវាងលោក Acosta និងលោក ត្រាំ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីសប្ដាហ៍មុន។ អំឡុងសន្និសីទនោះ បុគ្គលិកសេតវិមានម្នាក់ បានព្យាយាមឆក់យកមីក្រូហ្វូនពីដៃលោក Acosta ដែលបានសួរ ត្រាំ ជុំវិញបញ្ហាជនអន្តោប្រវេសន៍ ដែលព្យាយាមឆ្លងចូលទៅកាន់ទឹកដីអាមេរិក។
លោក ត្រាំ ធ្លាប់បង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Twitter ជាច្រើនលើក ដោយចោទសារព័ត៌មាន CNN ថា រាយការណ៍ព័ត៌មានក្លែងក្លាយ៕